ផ្សារទំនើប អ៉ីអន ម៉ល ភ្នំពេញ សូមជម្រាបជូនអតិថិជនទាំងអស់អោយបានជ្រាបថា ផ្សារទំនើបយើងខ្ញុំនឹងបើកដំណើរការជាធម្មតាវិញ ចាប់ពីថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង ៣រសៀល ចំណែកផ្សារលក់ទំនិញទូទៅនឹងបើកដំណើរការនៅម៉ោង១១ព្រឹក។ ផ្សារទំនើប អ៉ីអន ម៉ល ភ្នំពេញ នៅតែបន្តការអនុវត្តន៍គោលការណ៍ការពារជំងឺកូវីដ-១៩ យ៉ាងប្រុងប្រយ័ត្ន និង យកចិត្តទុកដាក់ គិតពីសុវត្ថិភាពរបស់អតិថិជន និង បុគ្គលិកជាចំបង។
លោកស្រី យក់ សម្បត្តិ បានបន្ថែមថា ការអនុញ្ញាតបើកដំណើរការផ្សារទំនើប AEON I ឡើងវិញ ក្រោយបានបិទបណ្តោះអាសន្នរយៈពេល៣ថ្ងៃ ក្រសួងសុខាភិបាលក៏បានពិភាក្សាជាមួយសាលារាជធានីភ្នំពេញ ក៏ដូចជាមានការស្នើសុំពីម្ចាស់ផ្សារទំនើបអ៉ីអន តាមរយៈស្ថានទូតជប៉ុនប្រចាំកម្ពុជា ក្រសួងគោរពស្នើសុំសម្តេចតេជោ ហ៊ុន សែន សុំគោលការណ៍បើកដំណើរឡើងវិញ ដើម្បីជាផ្តល់ឱកាសឲ្យអាជីវករទាំងអស់ អាចដំណើរការអាជីវកម្មរបស់ខ្លួន ដោយអនុវត្តតាមវិធានសុខាភិបាលជាកំហិត ចាប់ពីថ្ងៃទី០២ ខែធ្នូនេះតទៅ។
ដើម្បីការពារខ្លួនអ្នក និងអ្នកដទៃនៅជុំវិញ សូមអនុវត្តវិធីបង្ការមួយចំនួនតាមការណែនាំដូចខាងក្រោមៈ
– សូមពិនិត្យសីតុណ្ហភាពមុនពេលចូលផ្សារទំនើប អ៉ីអន ម៉ល (មិនអនុញ្ញាតិអោយចូលបើកំដៅចាប់ពី 37.5 អង្សារសេ)
– សូមមេត្តាពាក់ម៉ាស (មិនអនុញ្ញាតិអោយចូលក្នុងផ្សារបើមិនពាក់ម៉ាស)
– សូមលាងដៃជាមួយសាប៊ូ ឬ អាល់កុលអោយបានញឹកញាប់
– សូមរក្សាគម្លាតសុវត្ថិភាពយ៉ាងតិច ១.៥ម៉ែត្រពីគ្នា
សូមចូលរួមទាំងអស់គ្នាដើម្បីទប់ស្កាត់ ការរីករាលដាលជំងឺកូវីដ-១៩
សូមជំរាបជូនផងដែរថា ផ្សារទំនើប អ៉ីអន ម៉ល សែនសុខ ស៊ីធី គឺបើកដំណើរការធម្មតា។
https://www.facebook.com/aeonmall.sensokcity
សូមអរគុណចំពោះរាជរដ្ឋាភិបាល ក្រសួងពាក់ព័ន្ធនិងបុគ្គលិកហាងក្នុងផ្សារទំនើបទាំងអស់ដែលបានយកចិត្តទុកដាក់និងចូលរួមសហការក្នុងការបង្ការនិងធ្វើតេស្តរកមេរោគកូវីដ-១៩។
ប្រភព៖ AEON MAll PHONM PENH
អត្ថបទ៖ បូ សល់