បញ្ហានេះកើតឡើងលើស្ទើរតែទាំងអស់គ្នានៅកម្ពុជា និងស្ទើរគ្រប់ប្រព័ន្ធទូរសព្ទ។
កន្លងមក មានអ្នកប្រើប្រាស់ជាច្រើន ជាពិសេសអ្នកប្រើប្រាស់ទូរស័ព្ទមានវ័យចំណាស់ត្អូញត្អែរអំពីករណីក្រុមហ៊ុនទូរសព្ទកាត់លុយដោយមិនដឹងពីមូលហេតុ ដោយពេលខ្លះអ្នកបានភ្ជាប់ ឬ Subscribe សេវាកម្មណាមួយដោយមិនដឹងខ្លួន ។
នេះមកពីទូរស័ព្ទពួកគាត់បានភ្ជាប់នូវគម្រោងនិងសេវាបន្ថែមផ្សេងៗផ្ដល់ ដោយក្រុមហ៊ុនទូរស័ព្ទ និងភាគី ផ្សេងៗ ដោយមិនដឹងខ្លួនឬភ្ជាប់ដោយច្រឡំដៃ ជាហេតុដែលធ្វើឲ្យក្រុមហ៊ុនប្រព័ន្ធដែលអ្នកកំពុងប្រើប្រាស់ ធ្វើការកាត់ទឹកប្រាក់របស់អ្នកដោយស្វ័យប្រវត្ត។
ហេតុដូច្នោះ និយ័តករទូរគមនាគមន៍កម្ពុជាបានបង្គាប់ឲ្យក្រុមហ៊ុនសេវាកម្មទូរស័ព្ទដៃទាំងអស់បើឲ្យដំណើរការ កូដផ្ដាច់គ្រប់គម្រោង និងសេវាគឺ *1200#
ដើម្បីឆែកមើលនិងផ្ដាច់រាល់គម្រោងអ្នកប្រើប្រាស់គ្រាន់តែចុច *1200# និងធ្វើតាមការណែនាំដូចខាងក្រោម៖
ប្រភព៖ និយ័តករទូរគមនាគមន៍កម្ពុជា