ខេត្តស្វាយរៀង៖ ប្រាសាទជាហោ ជាប្រាសាទមួយមានវ័យចំណាស់ ដែលកំពុងលាក់ខ្លួន នៅស្រុករមាសហែក ខេត្តស្វាយរៀង និងកម្រមានអ្នកទៅដល់ខ្លាំងណាស់ ហើយប្រាសាទជាហោ គឺសំណាង់ប្រាសាទដែលសាងសង់អំពីឥដ្ឋស្រដៀងប្រាសាទសំបូរព្រៃគុកដែរ។
លោកស្រី ឥន ណាគ្រី បានបន្ថែមថា ខេត្តស្វាយរៀងមានប្រាសាទបុរាណនៅសេសសល់ចំនួន២ គឺប្រាសាទព្រៃបាសាក់ និងប្រាសាទជាហោ ។ ខេត្តនេះជាតំបន់វាលរាបគ្មានព្រៃភ្នំ មានទន្លេតូច២ខ្សែគឺទន្លេវ៉ៃគោ និងទន្លេកំពង់ត្រាច មានបឹងបួរតិចតួច ពុំសូវមានតំបន់ទេសចរណ៍ធម្មជាតិច្រើនដូចជាខេត្តផ្សេងទេ ។ បច្ចុប្បន្នខេត្តស្វាយរៀងបាន និងកំពុងអភិវឌ្ឍតំបន់ទេសចរណ៍ធម្មជាតិមួយ គឺរមណីដ្ឋានប្រាសាទព្រៃបាសាក់ ដែលមានចម្ងាយពីទីរួមខេត្តស្វាយរៀងទៅ៧គីឡូម៉ែត្រ ។ បច្ចុប្បន្នតំបន់ទេសចរណ៍មួយនេះមានភ្លៀវទេសចរជាតិ និងអន្តរជាតិទៅលេងកម្សាន្តក្នុងថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ។
គួរជម្រាបដែរថា បច្ចុប្បន្ននេះប្រជាពលរដ្ឋ និងមន្ត្រីរាជការក្នុងខេត្តស្វាយរៀង ក៏ដូចជាអ្នកស្រុករមាសហែក ពុំសូវមានអ្នកស្គាល់អំពីប្រាសាទជាហោនោះទេ ហើយក៏មិនសូវមានអ្នកទៅកម្សាន្តទេ។
អត្ថបទដោយ៖ ស្រេង ចំរើន