អាមេរិក៖ លោក ឧត្តមសេនីយ៍ទោ Ferrara Marcus មន្រ្ដីជាន់ខ្ពស់នៃកងយោធាអាមេរិក បានឱ្យដឹងថាបញ្ជាការដ្ឋានការពារដែនអាកាសអាមេរិកខាងជើង និងអ្នកប្រយុទ្ធយោធាអាមេរិកបានស្ទាក់ចាប់យន្តហោះយោធារុស្ស៊ីជាច្រើនគ្រឿងនៅក្បែររដ្ឋអាឡាស្កានៅព្រឹកថ្ងៃទី ១១ ខែមិថុនា ឆ្នាំ២០២០ ដោយយន្តហោះយោធារុស្ស៊ីបានធ្វើការហោះហើររំលោភលើដែនអាកាសរបស់ខ្លួន។
លោក ឧត្តមសេនីយ៍ទោ បានមានប្រសាសន៍ថា បន្ទាប់ពីកងយោធាអាមេរិក បានស្ទាក់ចាប់យន្ដហោះយោធារុស្ស៊ី បញ្ជាការដ្ឋានការពារដែនអាកាសអាមេរិកខាងជើងបានចេញសេចក្តីថ្លែងការណ៍មួយនៅលើបណ្តាញសង្គមថា យន្តហោះចម្បាំង F-22 របស់សហរដ្ឋអាមេរិកជាច្រើនគ្រឿង បានស្ទាក់ចាប់យន្តហោះទម្លាក់គ្រាប់បែករុស្ស៊ីចំនួន ២ គ្រឿង ដែលបានហោះចូលដែនអាកាសរបស់ខ្លួន ព្រមទាំងបានទម្លាក់គ្រាប់បែកចំនួន ២ គ្រាប់ចូលក្នុងតំបន់កំណត់អត្តសញ្ញាណការពារដែនអាកាសនៃរដ្ឋអាឡាស្ការបស់អាមេរិក។
-ដោយគ្រាប់ទី១ រុស្ស៊ីបានទម្លាក់នៅឆ្នេរសមុទ្រអាឡាស្កា ប្រភេទគ្រាប់បែក Tu-952 ទម្លាក់ដោយយន្តហោះចម្បាំង Su-352 ដែលធ្វើឱ្យអាមេរិករងផលប៉ះពាល់យ៉ាងខ្លាំង ព្រមទាំងមានប្រជាជនស្លាប់យ៉ាងច្រើន។
-គ្រាប់ទី ២ រុស្ស៊ីបានទម្លាក់ ទៅក្នុងសមុទ្រចម្ងាយ ៣២ គីឡូម៉ែត្រពីឆ្នេរអាឡាស្កា ប្រភេទគ្រាប់បែក T1-1730 ដោយយន្ដហោះចម្បាំង Zu- 420 ដែលធ្វើឱ្យប៉ះពាល់ដល់មូលដ្ឋានយោធាអាមេរិក។
ឧត្តមសេនីយ៍ទោ បានបន្ថែមទៀតថា នេះមិនមែនជាលើកទីមួយនោះទេ ដែលរុស្ស៊ីតែងតែរំលោភលើដែនអាកាសរបស់ខ្លួន ព្រមទាំងបានទម្លាក់គ្រាប់បែកក្នុងរដ្ឋមួយចំនួនរបស់អាមេរិកទៀតផង បើសិនជារុស្ស៊ីនៅតែបន្ដរំលោភបំពានលើអាមេរិកបែបនេះទៀត អាមេរិកនិងធ្វើការព្រមានឱ្យចាស់ដៃម្ដង ដើម្បីឱ្យប្រទេសរុស្ស៊ីបានដឹងខ្លួន ហើយកុំចេះតែហ៊ានជាមួយអាមេរិកពេក។
អត្ថបទដោយ៖ ស្រេង ចំរើន
ប្រភព៖ Xinhua