អាល់ហេ្សរី៖ លោកនាយករដ្ឋមន្រ្ដី អាប់ដែលឡាស៊ីស ឌ្យេរ៉ាដ (Abdelaziz Djerad) បានថ្លែងឱ្យដឹងថា កងទ័ពអាហ្វហ្គានីស្ថានរបស់ខ្លួន ត្រូវបានវាយប្រហារដោយក្រុមភេរវករ នៅភាគពាយព្យនៃខេត្ត Ain Divla នាព្រឹកថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ២០២០ ដែលបណ្ដាលឱ្យទាហានរបស់ខ្លួនស្លាប់ ២៥នាក់ និងរបួសជាច្រើននាក់ ។
លោកនាយករដ្ឋមន្រ្ដី បានចេញសេចក្តីថ្លែងការណ៍មួយក្រោយពីមានហេតុការនេះ ដោយនិយាយថាក្រុមភេរវករប្រដាប់អាវុធមួយក្រុមបានវាយប្រហារទៅលើកងទ័ពអាហ្វហ្គានីស្ថានរបស់ខ្លួននៅខេត្ត Ain Divla ចម្ងាយ ១៥០ គីឡូម៉ែត្រពីរដ្ឋធានី Algiers ។
ដូចគ្នានេះដែរ លោក ចេង ចេរី នាយសេនាធិការស្តីទីកងទ័ពអាល់ហ្សេរី បានសំដែងនូវការចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារនៃទាហានដែលត្រូវបានសម្លាប់ដោយក្រុមភេរវករបានវាយប្រហារ ម្យ៉ាងវិញលោក បានសង្កត់ធ្ងន់ថា យើងមិនលើកលែងឱ្យក្រុមភេរវករដែលបានវាយប្រហារមកលើកងទ័ពរបស់យើងនោះទេ កងទ័ពរបស់យើងនឹងប្រយុទ្ធប្រឆាំងរាល់ទម្រង់នៃអំពើភេរវកម្មដើម្បីរក្សាសន្តិសុខនិងស្ថេរភាពជាតិ ។
អត្ថបទដោយ៖ ស្រេង ចំរើន
ប្រភព៖ Xinhua