អាមេរិក ៖ នៅព្រឹកថ្ងៃសុក្រ ទី២៦ ខែមិថុនា ឆ្នាំ២០២០ លោក Timothy Donald Cook អគ្គនាយក នៃក្រុមហ៊ុន Apple បានមានប្រសាសន៍ឱ្យដឹង ក្រុមហ៊ុនរបស់លោក គ្រោងនឹងបិទហាងលក់រាយរបស់ខ្លួនចំនួន ០៧កន្លែងនៅក្នុងទីក្រុងហ៊ូស្តុន (Houston) នៃរដ្ឋតិចសាស់ ភាគខាងត្បូងសហរដ្ឋអាមេរិក ដោយសារតែការកើនឡើងនៃចំនួនអ្នកឆ្លងមេរោគ COVID-19 ខ្ពស់បំផុតដែលមិនធ្លាប់មាន ឬអាចហៅថា ជាការផ្ទុះឡើងនៃរលកទី ២ ដែលធ្វើឱ្យមានអ្នកស្លាប់រាប់ពាន់នាក់ក្នុងរយៈពេលមួយថ្ងៃៗ។ មូលហេតុនេះហើយ ដែលធ្វើឱ្យលោកសម្រេចចិត្តបិទហាងលក់រាយទាំង០៧ កន្លែងនៅក្នុងទីក្រុងហ៊ូស្គុន នៃរដ្ឋតិចសាស់ជាបណ្ដោះអាសន្នសិន រហូតដល់មេរោគនេះមានភាពធូរស្រាស។
លោក Donald Cook បានបញ្ជាក់ថា យើងកំពុងតែធ្វើការត្រួតពិនិត្យស្ថានភាព នៅក្នុងសហគមន៍នីមួយៗ ដើម្បីធ្វើការវាយតម្លៃ និងសម្រេចថា តើយើងត្រូវបិទ ឬបើកដំណើរការហាងនោះបន្ដ? បើសិនជាមានករណីអ្នកឆ្លង និងអ្នកស្លាប់ច្រើនយ៉ាងនេះក្នុងមួយថ្ងៃៗ។ យោងតាមគណៈគម្មាការជាន់ខ្ពស់នៃក្រុមហ៊ុន Apple បានបើកកិច្ចប្រជុំនៅព្រឹកថ្ងៃសុក្រ ទី ២៦ ខែមិថុនា ឆ្នាំ២០២០ នេះបានសម្រេចថា យើងត្រូវតែធ្វើការបិទហាងនោះជាបន្ទាន់ ដើម្បីទប់ស្កាត់នៃការរីករាលដាលនៃមេរោគនោះមកកាន់បុគ្គលិករបស់យើង ហើយម្យ៉ាងវិញទៀតក្នុងរដ្ឋតិចសាស់កំពុងតែមានភាពច្របូកច្របល់ នូវការផ្ទុះឡើងនៃរលកទី២មេរោគ COVID-19 នេះផងដែរ។
គួរបញ្ជាក់ដែរថា កាលពីសប្តាហ៍មុនក្រុមហ៊ុន Apple បានធ្វើការប្រកាសឱ្យបិទហាងមួយចំនួន នៅរដ្ឋផ្លូរីដា អារីហ្សូណា រដ្ឋខារ៉ូលីណាខាងត្បូង និងរដ្ឋខារ៉ូលីណាខាងជើងផង ខណៈដែលភិពលោកកំពុងប្រយុទ្ធប្រឆាំងនឹង COVID-19 ប្រតិបត្តិការរបស់យើងនៅតែបន្ត បោះជំហានទៅមុខជាមួយនឹងការប្រុងប្រយ័ត្នខ្ពស់ ទន្ទឹងនឹងនេះដែរ យើងកំពុងតែឃ្លាំមើលស្ថានការណ៍យ៉ាងយកចិត្តទុកដាក់បំផុត ហើយយើងក៏រំពឹងដែរថា យើងនឹងអាចមប្រើអតិថិជនរបស់យើងឡើងវិញ ក្នុងពេលឆាប់ៗនេះតាមដែលអាចធ្វើទៅបាន៕
អត្ថបទដោយ៖ ស្រេង ចំរើន
ប្រភព៖ ស៊ីន ហួន