ចិន៖ នៅព្រឹកថ្ងៃទី ២៩ ខែ មិថុនា ឆ្នាំ២០២០ សាកលវិទ្យាល័យឆុងឈីងបានរៀបចំពិធីប្រគល់សញ្ញាបត្រដល់និស្សិតដែលបានបញ្ចប់ការសិក្សាក្នុងឆ្នាំ ២០២០ ដែលមានការអញ្ជើញចូលរួមពីលោកប្រធានធិបតីចិន លោក ស៊ីន ជីងពីង ទោះបីស្ថិតក្រោមដំណាក់ទឹកភ្លៀងយ៉ាងជោគជាំយ៉ាងណាក្ដី។
លោក ស៊ីន ជីងពីង ប្រធានាធិបតីចិន បានមានប្រសាសន៍ក្នុងពិធីប្រគលសញ្ញបត្រ បានឱ្យដឹងថា ខ្ញុំពិតជាមានក្ដីរំភើបខ្លាំងណាស់ នៅពេលដែលបានឃើញក្រុមនិស្សិតមានការតស៊ូអង្គុយហាលខ្យល់ ហាលភ្លៀង ដើម្បីរងចាំទទួលសញ្ញបត្ររបស់ខ្លួនដោយមិនរុញរាន ហើយនេះគឺជាឆន្ទៈដ៏ល្អអាស្ចារ្យដែលបានបង្ហាញឱ្យយើងគេថាសញ្ញាបត្រមួយសន្លឹកនេះគឺមានតម្លៃខ្លាំងណាស់សម្រាប់ពួកគេ ហើយពួកគេបានខិតខំគ្រប់បែបយ៉ាងដើម្បីទទួលបានវា ទោះបីជាមានភ្លៀងខ្លាំងយ៉ាងណាក្ដីធនធានបែបនេះហើយដែលធ្វើឱ្យប្រទេសចិន កាន់តែរីកចម្រើន និងលូតលាស់ជាលំដាប់ ហើយខ្ញុំសង្ឃឹមថានិស្សិតដែលបានអង្គុយនៅទីនេះ និងក្លាយទៅជាគ្រប់ពូជដ៏ល្អរបស់ប្រទេសចិន និងជួយឱ្យប្រទេសចិនកាន់តែខ្លាំងឡើង។
ដូចគ្នានេះដែរ លោក ចាង ហ្សុងយី ប្រធានសាកលវិទ្យាល័យឆុងឈីង បានមានប្រសាសន៍ ឱ្យដឹងថា នេះជាលើកទីមួយហើយ សម្រាប់សាកលវិទ្យាល័យរបស់លោក ដែលទទួលបានកេ្ករ៍យសដ៏ខ្ពង់ខ្ពស់ពីលោកប្រធានាធិបតីចិន ដែលបានអញ្ជើញមកចូលរួមដោយផ្ទាល់ ទោះបីជាស្ថិតក្រោមភ្លៀងខ្លាំងយ៉ាងណាក្ដី មូលហេតុនេះហើយទើបបណ្ដលឱ្យចិត្តរបស់និស្សិតទាំងអស់ តស៊ូអង្គុយហាលខ្យល់ ហាលភ្លៀងជាមួយលោក ដោយទឹកចិត្ត និងក្ដីស្រឡាញ់។
គួរជម្រាបដែរថា ទោះបីជាប្រទេសចិនជាប្រទេសដែលផ្ទុះឡើងនូវមេរោគកូវីដ-១៩ មុខគេយ៉ាងណាក្ដី ក៏ប្រទេសចិននៅតែផ្ដល់តម្លៃលើធនធានមនុស្ស ការអប់រំយ៉ាងសំខាន់ ព្រោះតែចិនមានធនធានមនុស្សខ្លាំងៗដូច្នេះហើយ ទើបធ្វើឱ្យប្រទេសចិនខ្លាចជាប្រទេសមហាអំណាចទី២ លើពិភពលោក។
អត្ថបទដោយ៖ ស្រេង ចំរើន
ប្រភព៖ ស៊ីន ហួន