ភ្នំពេញ៖ ជាការពិតណាស់ មនុស្សគ្រប់គ្នាតែងតែត្អូញត្អែរអំពីការឈឺចាប់ឆ្អឹងខ្នង។ ហើយមនុស្សភាគច្រើនស្ទើរតែគ្រប់គ្នា តែងបន្ទោសទៅលើការអង្គុយ រយៈពេលយូរជាង៨ម៉ោងក្នុងមួយថ្ងៃ ទើបបណ្តាលឲ្យឆ្អឹងខ្នងរបស់ពួកគេឈឺបែបនេះ។ ប៉ុន្តែមូលហេតុដែលបណ្តាលឲ្យឈឺឆ្អឹងខ្នងដែលអ្នកប្រហែលជាមិនដឹង ក្រៅពីអង្គុយលើកៅអីនោះ គឺថាមានទម្លាប់ជាច្រើនទៀត ដែលអាចបង្កឲ្យអ្នកមានបញ្ហាជាមួយនឹងអាការៈឈឺឆ្អឹងខ្នង ហើយប៉ះពាល់ទៅដល់សសៃប្រាសាទជាច្រើនដែលអ្នកមិនចាប់អារម្មណ៍។
ម្យ៉ាងវិញទៀត ការប្រើប្រាស់ពូកដែលរឹងៗ និងហាប់ណែន ឬទន់ពេក ក៏ជាហេតុនាំឱ្យឆ្អឹងទ្រនុងខ្នងរបស់អ្នកប៉ះទង្គិចគ្នា កៀបសសៃ និងធ្វើឱ្យឆ្អឹងខ្នងរបស់អ្នករួញពីមួយថ្ងៃទៅមួយថ្ងៃ។ ហើយនៅមានទម្លាប់ជាច្រើនទៀតដែលអ្នកមិនដឹង ហើយតែងតែធ្វើវាជាប្រចាំថ្ងៃដូចជា៖ ការស្ពាយកាតាបធ្ងន់ៗនៅនឹងស្មា គឺជាកត្តាអវិជ្ជមានធំមួយដែលប៉ះពាល់ដល់ឆ្អឹងខ្នងរបស់អ្នក ព្រមទាំងការពាក់ស្បែកជើងកែងខ្ពស់ៗ ដែលអាចបណ្តាលឲ្យឆ្អឹងខ្នងរបស់អ្នកឈឺដោយមិនដឹងខ្លួន ហើយប្រព័ន្ធសសៃប្រសាទជាច្រើននៅឆ្អឹងខ្នង ក៏ត្រូវបានបំផ្លាញបន្ដិចម្ដងៗ។
ដូច្នេះហើយ យើងសូមណែនាំលោកអ្នក ជាមួយប្រភេទពូក King Koil របស់ក្រុមហ៊ុន RS Residence ដែលជាផលិតផលម៉ាកល្បីរបស់សហរដ្ឋអាមេរិក ល្អបំផុតសម្រាប់អ្នកឈឺឆ្អឹងខ្នង នឹងការពារឆ្អឹងខ្នងរបស់អ្នកបានយ៉ាងល្អ ពីការជាប់សសៃ ជួយសម្រួលដល់ផ្នែក ក និងស្មា កាត់បន្ថយភាពនឿយហត់ ធ្វើឲ្យដំណេករបស់លោកអ្នកកាន់តែមានផាសុកភាព ហើយក៏ជាពូកតែមួយគត់ដែលទទួលស្គាល់ដោយក្រុមវេជ្ជបណ្ឌិតរបស់សហរដ្ឋអាមេរិក ដែលបានធ្វើតេស្ត៍យ៉ាងត្រឹមត្រូវដោយសមាគមពេទ្យឆ្អឹង។
គួររំលឹកដែរថា ក្រុមហ៊ុន RS Residence គឺជាក្រុមហ៊ុនតែមួយគត់ក្នុងប្រទេសកម្ពុជាដែលជំនាញលើការផ្គត់ផ្គង់គ្រឿងសង្ហារឹម គ្រែ-ពូក ដែលមានគុណភាពខ្ពស់ ម៉ាកល្បីរបស់សហរដ្ឋអាមេរិក មានការទទួលស្គាល់ទូរទាំងពិភពលោក សាកសមជាមួយតម្រូវការរបស់អ្នក ព្រមទាំងមានអត្ថប្រយោជន៍យ៉ាងច្រើនចំពោះសុខភាពរបស់អ្នកទៀតផង។
បើសិនជាលោកអ្នកមានចំណាប់អារម្មណ៍ អាចធ្វើការទាក់ទង RS Residence ទាំង4 សាខាដូចខាងក្រោម ៖
-សាខាសែនសុខ៖ 085 566 168
-សាខាព្រះមុនីវង្ស៖ 077 366 168
-សាខាច្បារអំពៅ៖ 077 266 168
-សាខាចោមចៅ៖ 077 566 168
អត្ថបទ៖ ស្រេង ចំរើន