កាលពីថ្ងៃពុធទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្តម ជា សុមេធី អភិបាលខេត្ត ព្រៃវែង និងឯកឧត្តម ស្រេង ជា សមាជិកក្រុមប្រឹក្សាខេត្ត បានអញ្ជេីញជាអធិបតីក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តលើកទី២ អាណត្តិទី៣ ឆ្នាំ២០២០ ដែលបានប្រព្រឹត្តិទៅនៅសាលប្រជុំសាលាស្រុកកញ្ជ្រៀច ខេត្តព្រៃវែង ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម សមាជិក ក្រុមប្រឹក្សាខេត្ត ប្រធានសាលាដំបូងខេត្ត ព្រះរាជអាជ្ញា លោកជំទាវ អភិបាលរងខេត្ត លោក លោកលោកស្រី អាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ ជាមួយលោកប្រធានមន្ទីរពាក់ព័ន្ធជុំវិញខេត្ត ព្រមទាំងបងប្អូនប្រជាពលរដ្ឋក្នុងស្រុកកញ្ច្រៀច។
ដោយ៖ បូ សល់