(អន្តរជាតិ)៖ យោងតាមតួលេខស្តីពីចំនួនអ្នកឆ្លង និងស្លាប់ដោយសារវីរុសកូវីដ១៩ ចេញពីគេទំព័រអន្តរជាតិ Worldometer បានបង្ហាញថា នាព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ នៅសហរដ្ឋអាមេរិក បានកើនដល់ ២៤,៦០៩,៧១២នាក់ក្នុងនោះអ្នកជំងឺសរុប ១៤,៥០៥,៥៦៥ បានជាសះស្បើយ និងជាង ៤០ម៉ឺននាក់បានស្លាប់ ខណៈដែលព្រឹកនេះសហរ្ឋអាម៉េរិក បានរកឃើញករណីឆ្លងថ្មីសរុប ១២៥,៣៥៨នាក់ និងអ្នកជំងឺសរុប ១,២៧២នាក់ បានស្លាប់។
គួរបញ្ជាក់ផងដែរថា តាមតួលេខខាងលើ បានបង្ហាញថា សហរដ្ឋអាមេរិក នៅតែឈនៅលេខរៀងទីមួយក្នុងពិភពលោក ដែលមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារវីរុសកូវីដ-១៩ ច្រើនជាងគេ។
ជាមួយគ្នានោះប្រទេសឥណ្ឌា ឈរបន្ទាប់ពីអាមេរិក ដែលរហូតមកដល់ពេលនេះ ឥណ្ឌារកឃើញអ្នកឆ្លងសរុប ១០,៥៨២,៦៤៧នាក់ក្នុងនោះអ្នកើជំងឺជាង ១៥ម៉ឺននាក់ បានស្លាប់ និងជាង ១០លាននាក់ទៀត បានជាសះស្បើយ។
ដោយឡែកប្រទេសប្រេស៊ីល ឈរនៅលេខរៀងទី៣ ដែលរហូតមកដល់ពេលនេះ ប្រេស៊ីល រកឃើញអ្នកឆ្លងសរុប៨,៥១១,៧៧០នាក់ ក្នុងនោះអ្នកជំងឺជាង ២០ម៉ឺននាក់ បានស្លាប់ និងជាង ៧លាននាក់ទៀត បានជាសះស្បើយ។
គួរបញ្ជាក់ផងដែរថា គិតត្រឹមម៉ោង ៧ព្រឹក ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១នេះ ចំនួនឆ្លងជំងឺ កូវីដ១៩ នៅទូទាំងពិភពលោក បានកើនឡើងដល់ ៩៥,៩៦៤,៧៥៥ករណី ហើយក្នុងនោះមនុស្សជាង ២លាននាក់ស្លាប់ និងជាង ៦៨លាននាក់ បានជាសះស្បើយឡើងវិញ។
នាព្រឹកនេះផងដែរ ពិភពលោកទាំងមូល បានរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីជាង ៤៤ម៉ឺននាក់ និងជាង ៨ពាន់នាក់ទៀត បានស្លាប់៕
ប្រភព៖ ក្រសួងព័ត៍មាន