(Reuters)៖ស្ថាបនិកក្រុមហ៊ុនAmazon មហាសេដ្ឋី Jeff Bezosបានប្រកាសនៅថ្ងៃពុធ ទី ០៣ ខែកុម្ភៈ ឆ្នាំ២០២១ថាលោកនឹងលាលែងតំណែងពីនាយកប្រតិបត្តិក្រុមហ៊ុននៅខាងពេលមុខដ៏ខ្លី ក្នុងឆ្នាំ២០២១ ។
លោក Andy Jassy ប្រធានផ្នែកវេបសាយAmazon នឹងត្រូវជំនួសតំណែងលោកមហាសេដ្ឋីJeff Bezos ក្នុងនាមជានាយកប្រតិបត្តិរបស់Amazon.com ។
ខាងក្រោមនេះជាប្រវត្តិសង្ខេបរបស់លោកAndy Jassy ៖
លោកAndy Jassyបានចូលធ្វើការនៅAmazonក្នុងឆ្នាំ ១៩៩៧ លោកមានសញ្ញាបត្រអនុបណ្ឌិតពីសាលា Harvard Business School ។
លោកAndy Jassyបានថ្លែងក្នុងកម្មវិធីផ្សាយរបស់សាលាពាណិជ្ជកម្មHarvard ថា “ខ្ញុំបានប្រឡងបញ្ចប់នៅសាលាពាណិជ្ជកម្មHarvard នៅថ្ងៃសុក្រ សប្តាហ៍ទី១នៃខែឧសភា ឆ្នាំ ១៩៩៧ ហើយខ្ញុំចាប់ផ្តើមធ្វើការឱ្យក្រុមហ៊ុនAmazonនៅថ្ងៃចន្ទក្នុងសប្តាហ៍បន្ទាប់ ។ ទេ, ខ្ញុំមិនដឹងថាខ្ញុំនឹងត្រូវធ្វើការងារអ្វីនោះទេនៅពេលនោះ ហើយក៏មិនដឹងថាខ្ញុំនឹងមានឋានៈអ្វីដែរ ។ រឿងដែលសំខាន់សម្រាប់អ្នកធ្វើការឱ្យAmazonនៅពេលនោះគឺថាយើងត្រូវមានវត្តមាននៅក្រុមហ៊ុននៅថ្ងៃចន្ទនោះ ។”
លោកAndy Jassyបានរៀបការជាមួយអ្នកស្រី Elana Rochella Caplan ។ លោកនិងភរិយាមានកូន ២នាក់ ។លោកចិត្តកីឡា និងជាអ្នកគាំទ្រតន្ត្រីមួយរូប ។
នៅឆ្នាំ ២០០៦ លោកAndy Jassyបានបង្កើតសេវាកម្មវេបសាយAmazon (Amazon’s Web Services—AWS) ហើយមានអាជីវកម្មរាប់លានជុំវិញពិភពលោកបានយករបបគំហើញរបស់លោកទៅប្រើ ។
ពេលខ្លះលោកAndy Jassyចូលចិត្តបញ្ចេញមតិអំពីបញ្ហាសង្គមផ្សេងៗ ដូចនិយាយអំពីទំនួលខុសត្រូររបស់ប៉ូលីសក្រោយការស្លាប់របស់ស្រ្តីស្បែកខ្មៅឈ្មោះ Breonna Taylor ដែលត្រូវប៉ូលិសស្បែកសបាញ់សម្លាញ់នៅផ្ទះរបស់នាង ។ លោកក៏បាននិយាយគាំទ្រសិទ្ធិរបស់អ្នកស្រឡាញ់ភេទដូចគ្នាផងដែរ ។
ដោយ ៖ បូ សល់