បាងកក៖ ក្រសួងសុខភាពសាធារណៈថៃ បានផ្អាកកម្មវិធីចាក់វ៉ាក់សាំង AstraZeneca នៅរសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ នេះជាបន្ទាន់ ដើម្បីតាមដានលទ្ធផលស៊ើបអង្កេតក្រោយមានករណីឈាមកក ដែលបណ្តាលមកពីការចាក់វ៉ាក់សាំងនេះនៅប្រទេសមួយចំនួន។
គួររំលឹកដែរថា ប្រទេសអឺរ៉ុបចំនួន៧ បានផ្អាកការចាក់វ៉ាក់សាំង AstraZeneca រួចមកហើយ រួមមាន ដាណឺម៉ាក់, ន័រវេ, អូទ្រីស, អេស្តូនី, ឡាតវី, លីហ្ស៊ូអានី និងលុចសំបួ ក្រោយមានករណីឈាមកកនេះកើតឡើង៕
អត្ថបទ៖ ស្រេង ចំរើន