ប្រហែលជាអ្នកធ្លាប់បានស្គាល់ហើយ ពីផ្លែអាល់វូកាល់ដូ រឺហៅជាខ្មែរថា ផ្លែប័រនោះ។ ចំពោះថ្ងៃនេះប្រិយមិត្តនឹងបានជ្រាបពីអត្ថប្រយោជន៍របស់ផ្លែអាល់វូកាល់ដូ រឺផ្លែប័រនេះ តើវាអាចជួយដល់សុខភាពរបស់អ្នកបានអ្វីខ្លះ៖
១. ជំនួយភ្នែក៖ ក្នុងផ្លែអាល់វូកាល់ដូ ផ្ទុកសារធាតុ Lutein ប្រមាណ ៨១មីក្រូក្រាម ដែលជំនួយដល់កែវភ្នែករបស់អ្នក។ ចំពោះសារធាតុ Lutein អាចការពារដល់បញ្ហាភ្នែកឡើងបាយ និងជួយដល់បញ្ហាបេះដូងបានទៀតផង។
២. កាត់បន្ថយជម្ងឺគាំងបេះដូង៖ ចំពោះផ្លែអាល់វូកាល់ដូមានផ្ទុកជាតិ Folate ដែលមានប្រយោជន៍ចំពោះអ្នកដែលមានផ្ទៃពោះមិនតែប៉ុណ្ណោះ ក៏ជួយការពារបញ្ហាជម្ងឺគាំងបេះដូង និងអាការៈដាច់សរសៃឈាមខួរក្បាលបានផងដែរ។
៣. ល្អចំពោះសរសៃសក់៖ ប្រសិនបើអ្នកមានបញ្ហាសក់ស្ងួត ឬបែកចុង ផ្លែអាល់វូកាល់ដូអាច ជួយអ្នកបាន ពីព្រោះវាសម្បូរវីតាមីន B បេតាការូទីន វីតាមីន C និងវីតាមីន E ដែលអាចធ្វើអោយសក់របស់អ្នកមានពន្លឺភ្លឺចែងចាំង និងស្អាតដូចធម្មតាវិញ។
៤. កាត់បន្ថយសម្ពាធឈាមឡើងខ្ពស់៖ ផ្លែអាល់វូកាល់ដូសម្បូរទៅដោយ ជាតិប៉ូតាស្យូម ដែលអាចជួយកាត់បន្ថយបញ្ហាសម្ពាធឈាមឡើងខ្ពស់បាន។ ដូច្នេះអ្វីដែលប្រសើរអ្នកគួរតែ បរិភោគផ្លែអាល់វូកាល់ដូឲ្យបានជាប្រចាំ ដើម្បីជួយដល់សុខភាពរបស់អ្នក។
៥. ជាស្បះស្បើយមុខរបួស៖ វីតាមីន E ដែលមានក្នុងផ្លែអាល់វូកាល់ដូនេះ អាចជួយអោយស្នាមរបួសជាសះស្បើយបាន និងជួយកាត់បន្ថយស្នាមសម្លាកបានថែមទៀតផង។ ជាពិសេសនោះចំពោះ វីតាមីន E អាចធ្វើអោយស្បែកមានសភាពភ្លឺរលោង និងម៉ត់រលោងបានផងដែរ។
៦. កាត់បន្ថយជាតិ កូលេស្តេរ៉ូលក្នុងរាងកាយ៖ ប្រសិនបើអ្នកចង់គ្រប់គ្រងជាតិ កូលេស្តេរ៉ូល ក្នុងខ្លួនរបស់អ្នក អ្នកគួរតែបរិភោគផ្លែអាល់វូកាល់ដូជារៀងរាល់ថ្ងៃ ដើម្បីសុខភាពរបស់អ្នក។
ទាំងនេះជាអត្ថប្រយោជន៍របស់ ផ្លែអាល់វូកាដូ ចំពោះសុខភាពរបស់អ្នក។
ដោយ៖ អាពេជ្រ