បន្ទាយមានជ័យ៖ អភិបាលខេត្តបន្ទាយមានជ័យឯកឧត្តម អ៊ុំ រាត្រី និងជាប្រធានអនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ បានឱ្យដឹងនៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១នេះថា នៅខេត្តបន្ទាយមានជ័យអាជ្ញាធរខេត្ត បានរៀបចំទីតាំង ១៣កន្លែង និងក្រុមគ្រូពេទ្យ ១៣ក្រុម នៅតាមក្រុងស្រុកទាំង៩របស់ខេត្ត ដើម្បីយុទ្ធនាការចាក់វ៉ាកសាំងជូនដល់ប្រជាពលរដ្ឋ និងមន្ត្រីរាជការនោះ។
ប្រភព៖ ក្រសួងព័ត៌មាន