ការគេងគឺជាអ្វីដែលមនុស្សគ្រប់រូប មិនអាចខ្វះបាន។
វាធ្វើឲ្យសុខភាពអ្នករឹងមាំ បើអ្នកអនុវត្តវាបានត្រឹមត្រូវ តែវាប៉ះពាល់យ៉ាងខ្លាំងបើ អ្នកមិនផ្តល់ពេលវេលាគ្រប់គ្រាន់ សម្រាប់ការគេងនេះ។
ខាងក្រោមជាអត្ថប្រយោជន៍សំខាន់ៗ នៃដំណេកគ្រប់គ្រាន់៖
១. ពង្រឹងការចងចាំ
តើអ្នកមានដែរចាប់អារម្មណ៍ទេ នៅពេលដែលអ្នកគេងកាន់តែតិច ការចងចាំរបស់អ្នកកាន់តែខ្សោយ
ពេលនោះខួរក្បាលអ្នក កំពុងប្រាប់ថាអ្នកត្រូវការគេងបន្ថែម។ នៅពេលអ្នកគេងបានស្កប់ស្កល់ ជាពេលដែលរាង្គកាយរបស់អ្នកកំពុងសម្រាក តែវាជាខណៈដែលខួរក្បាលកំពុងធ្វើការរៀបចំ និងរក្សាទុកព្រឹត្តិការណ៍ប្រចាំថ្ងៃចូលទៅអង្គចងចាំ។ ដូចនេះបើអ្នកទទួលទានដំណេក បានកាន់តែតិច ការចងចាំរបស់អ្នក ក៏ចុះខ្សោយទៅតាមនោះដែរ។
២. សម្រួលសម្ពាធឈាម
រឿងនេះកើតឡើងលើមនុស្សជាច្រើន ជាពិសេសមនុស្សដែលមានវ័យចំណាស់ គាត់តែងមានអាការៈ សម្ពាធឈាមឡើងខ្ពស់ គ្រប់ពេលដែលគាត់សម្រានមិនលក់ ទើបការគេង ជាកត្តាដ៏សំខាន់មួយ ក្នុងការសម្រួលសម្ពាធឈាម។
៣. បង្កើនប្រព័ន្ធភាពសុាំ
កោសិកានៃប្រព័ន្ធភាពសុាំ ក៏ត្រូវការសម្រាកដូចជារាង្គកាយរបស់អ្នកដែរ នៅពេលដែរសម្រាកបានគ្រប់គ្រាន់ ប្រព័ន្ធនេះមានសម្ថភាពខ្ពស់ ក្នុងការ ការពារនិងប្រឆាំងនឹងមេរោគ។
៤. កាត់បន្ថយការស្រ្តេស
ប្រសិនបើអ្នក គេងមិនបានគ្រប់គ្រាន់ ទៅតាមតម្រូវការរបស់រាងកាយទេ វានឹងឆ្លើយតប ដោយការផលិតអរម៉ូនស្រ្តេសលើសលប់។ អ្នកដែរគេងបានគ្រប់គ្រាន់ជាប្រចាំ មិនសូវជួប្រទះបញ្ហាស្ត្រេសទេ។
៥. មិនសូវមានបញ្ហាឡើងគីឡូ
ការគេង ធ្វើឲ្យមានស្ថេរភាពនៃអរម៉ូន ដែលអាចជួយថែរក្សារាង ដ៏ស្រស់ស្អាតរបស់អ្នកបាន។ មនុស្សជាច្រើនមានបញ្ហាប្រឈម នឹងការឡើងទម្ងង់លឿនជាងធម្មតា ព្រោះវាធ្វើឲ្យប្រព័ន្ធរាងកាយ បញ្ចេញអរម៉ូនរបបអាហារខ្ពស់ ធ្វើឲ្យយើងមានចំនង់អាហារខ្លាំងជាងធម្មតា។
ដូចនេះ អ្នកគួររិះរកវីធី ដើម្បីកាត់បន្ថយបញ្ហាគេងមិនលក់ ដែលអ្នកអាចដោះស្រាយនិងអនុវត្ត បានដូចជា របបអាហារល្អនិងទៀងទាត់ កាត់បន្ថយការទទួលទានជាតិអាល់កុល និងកាហ្វេអ៉ីន ហើយអ្វីដែលសំខាន់ជាងនេះទៅទៀត គឺកន្លែងគេងដែលប្រកបដោយផាសុភាព។
យ៉ាងណាមិញ កន្លែងគេងជាកត្តាសំខាន់ជាងគេ សម្រាប់ដំណេកស្កប់ស្កល់។ អ្នកគួរជ្រើសរើសពូក ខ្នើយ និងកំរាលដែលមានគុណភាពល្អ ដែលអាចសម្រួលការគេងប្រចាំថ្ងៃរបស់អ្នក យ៉ាងមានប្រសិទ្ធភាព។ ផលិតផលដែលផ្តល់ផាសុខភាពទាំងនោះ គឺអ្នកអាចរកជាវបាន នៅ RS Residence ដែលនាំចូលម៉ាកល្បីៗពីបរទេសជាច្រើន។
អត្ថបទ៖ ម៉ីស៊ិន