(CNN)៖ លោកប្រធានាធិបតីឈ្នះឆ្នោត ចូ បៃដិនបានទៅដល់រដ្ឋធានីវាស៊ីនតុនហើយនៅថ្ងៃអង្គារទី ១៩ ខែមករា ឆ្នាំ២០២១នេះ ដើម្បីរូមពិធីស្បងចូលកាន់តំណែងជាប្រធានាធិបតីអាមេរិក ក្នុងខណៈពេលមួយដែលអ្នកស្លាប់ដោយជំងឺកូវីតនៅអាមេរិកបានកើនដល់ចំនួន ៤០០ ០០០ នាក់ និងជាពេលមួយដែលអាមេរិកបែកបាក់គ្នាជាងពេលណាទាំងអស់ចាប់តាំងពីសម័យសង្គ្រាមស៊ីវិលមក ។
លោកបានថ្លែងនៅទីស្នាក់ការកណ្តាលនៃកងសន្តិសុខជាតិប្រចាំរដ្ឋDelawareថា “ខ្ញុំតែងតែមានមោទកភាពជានិច្ចដែលបានកើតមកជាកូនអ្នករដ្ឋ Delaware ។ ខណដែលលោកថ្លែងដូច្នេះ ទាំងភ្នែកក៏ចាប់ផ្តើមហូរស្រាក់លើផ្ទៃមុខរបស់លោក ។ លោកបន្តថា “សូមភ័យទោសដែលខ្ញុំទប់អារម្មណ៍ក្តុកក្តួលមិនបាន ។ ពេលដែលខ្ញុំស្លាប់ទៅ រដ្ឋDelawareនឹងនៅតែដិតដាមឆ្លាក់ជាប់ក្នុងបេះដូងខ្ញុំ និងគ្រប់សមាជិកទាំងអស់នៃត្រកូល បៃ ដិន ។ យើងគ្រប់គ្នាគោរពស្រឡាញ់អ្នករាល់គ្នា ។ បងប្អូនទាំងអស់គ្នាតែងតែគាំទ្រយើងទាំងពេលសប្បាយនិងពេលលំបាក ។”
លោក បៃដិន ក៏បានរៀបរាប់ពីប្រវត្តិការងាររបស់លោក ថាលោកបានឃើញការតស៊ូទាមទារសិទ្ធរបស់ពលរដ្ឋអាមេរិក និងសញ្ញានៃការរីកចម្រើនក្នុងសហរដ្ឋអាមេរិកផងដែរ ។ លោកបាននិយាយថា លោកបានចេញពីសាលាច្បាប់ទៅផ្ទះនៅក្រុង Wilmington រដ្ឋDelaware បន្ទាប់ពីលោកបណ្ឌិត Martin Luther King Jr ត្រូវគេលួចធ្វើឃាត ។ នៅឆ្នាំ២០០៩ លោកបានធ្វើដំណើរទៅរដ្ឋធានីវាស៊ីនតុនជាមួយលោកប្រធានាធិបតីបារ៉ាក់ អូបាម៉ា ដែលជាប្រធានាធិបតីស្បែកខ្មៅដំបូងគេបំផុតក្នុងប្រវត្តិសាស្រ្តអាមេរិក ។
ដោយ៖ បូ សល់