ថ្ងៃសុក្រសប្តាហ៍ទី៤នៃខែវិច្ឆិកា ត្រូវបានគេដាក់ឈ្មោះថា «Black Friday» ដែលដើមឡើយមិនមែនដើម្បីទិញឥវ៉ាន់បញ្ចុះតម្លៃទេ តែដោយសារព្រឹត្តិការណ៍វិបត្តសេដ្ឋកិច្ចដ៏ធំមួយ ដែលកើតឡើងនៅសហរដ្ឋាអាមេរិក។
នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៨៦៩ មានអ្នកវិនិយោគពីរនាក់ឈ្មោះ Jay Gould និង Jim Fisk បានធ្វើឲ្យតម្លៃមាសឡើងថ្លៃ និងប៉ះទង្គិចទីផ្សារភាគហ៊ុនយ៉ាងខ្លាំង។
នៅពេលនោះ ទីផ្សារភាគហ៊ុនបានធ្លាក់ចុះរហូតដល់២០ភាគរយ រីឯពាណិជ្ជកម្មអន្តរជាតិបានជាប់គាំង ធ្ងន់ធ្ងរជាងនេះទៀតកសិករខាតបង់រហូតដល់៥០ភាគរយ ព្រោះតែតម្លៃរបស់ស្រូវសាលី និងពោតធ្លាក់ចុះ។
ហើយក៏មានរឿងមួយទៀតបានកើតឡើង ក្នុងអំឡុងឆ្នាំ១៩៥០ នៅទីក្រុង Philadelphia ដែលពាក្យ «Black Friday» ត្រូវបានប្រើដោយក្រុមប៉ូលីស។ ថ្ងៃបន្ទាប់ពីបុណ្យ «Thanksgiving» មានកម្មវិធីកម្សាន្ត Army-Navy បានប្រារព្ធ ដែលធ្វើឲ្យមានភ្ញៀវទេសចរ និងអ្នកដើរទិញអីវ៉ាន់ជាច្រើនឈរតម្រង់ជួរ បណ្តាលឲ្យមានការកកស្ទះរាប់ម៉ោង ធ្វើឲ្យប៉ូលីសធ្វើការជាច្រើនម៉ោងមិនបានសម្រាក់បន្តិចសោះ។ ក្រុមប៉ូលីសបាននាំគ្នាហៅថ្ងៃនោះថា «Black Friday»។
នៅចុងទស្សវត្ស១៩ ពាក្យ «Black Friday» នេះត្រូវបានគេនិយាយតៗគ្នារហូតដល់សព្វថ្ងៃនេះ។
អត្ថបទ៖ ម៉ីស៊ិន