គ្រូងបង្គោល ក្លឹបកីឡាបាល់ទាត់បឹងកេត លោក គឹម ភក្តី លើកឡើងថា «ច្បាស់ណាស់យើងប្រឹងប្រែង ដើម្បីឈ្នះ ពានលីគកំពូលកម្ពុជា រដូវកាល ២០២០នេះ ដោយយើង កំពុងរៀបចំ ឲ្យបានល្អ និងកាន់តែ អត់ធ្មត់យកចិត្តទុកដាក់ខ្ពស់ ដើម្បីបន្តរក្សា ការប្រជែងនៅកំពូលតារាង»។
គ្រូបង្គោលរូបនេះបន្ថែមថា នៅសល់២ប្រកួតចុងក្រោយ ដែលក្រុមបឹងកេតនឹងត្រូវប៉ះជាមួយក្រុមកងយោធពលខេមរភូមិន្ទ និងក្រុមភ្នំពេញក្រោន ដោយក្រុមទាំងពីរនេះសុទ្ធតែជាក្រុមដែលល្អ និងខ្លាំងៗ ទើបយើងត្រូវការលេងដោយយកចិត្តទុកដាក់បំផុត ដើម្បីទទួលលទ្ធផលល្អ។ ដូច្នេះ២ប្រកួតចុងក្រោយនេះពិតជាសំខាន់ ដើម្បីស្វែងរកពិន្ទុបន្ថែម ដោយពិន្ទុរបស់បឹងកេតមិនទាន់ដាច់ឆ្ងាយពីក្រុមលេខពីរនៅឡើយ ដោយលោកប្តេជ្ញាចិត្តថា នឹងប្រើប្រាស់បច្ចេកទេស និងការយកចិត្តទុកដាក់ខ្ពស់បំផុត សម្រាប់ពីរប្រកួតចុងក្រោយបញ្ចប់ការប្រកួតលីគកំពូលកម្ពុជា រដូវកាល ២០២០នេះ។
ដោយ៖ បូ សល់