អាមេរិក៖ ស្របពេលដែលក្រុមហ៊ុន Facebook កំពុងតែកែប្រែកម្មវិធី Facebook Messenger ឲ្យកាន់តែប្រសើរឡើងនោះ នៅពេលនេះមានសេចក្តីរាយការណ៍មកថា កម្មវិធី WhatsApp កំពុងសាកល្បងមុខងារ Call នៅ Web និង Desktop។
យោងតាមការចេញផ្សាយរបស់សារព័ត៍ចិន ស៊ីន ហួរ នៅយប់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០ បានឲ្យដឹងថា នៅពេលនេះ ក្រុមហ៊ុន Facebook ដែលជាមេធំរបស់ WhatsApp បាននិងកំពុងតែសាកល្បងដាក់ឲ្យប្រើប្រាស់មុខងារ Call សម្រាប់អ្នកប្រើប្រាស់តាមរយ: Web និង Desktop។
តាមរយៈរូបភាពដែលបានបង្ហាញគឺ កម្មវិធី WhatsApp នៅលើ Web និង Desktop បានបង្ហាញផ្ទាំង Pop Up ថ្មីមួយ នៅពេលមាននរណា Call មក ហើយវាមិនបានរំខានដល់ការងារនៅទេ ព្រោះវាជាផ្ទាំង Pop Up មួយដែលដាច់ដោយឡែក។
មុខងារ Call នេះផងដែរ គឺអាចប្រើបានទាំងការ Call ជាសំឡេង និង Call ជាវីដេអូ ប៉ុន្តែគេនៅមិនទាន់ដឹងថា ក្រុមហ៊ុនដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅពេលណានោះទេ៕
ដោយ៖ បូ សល់