អភិបាលខេត្តត្បូងឃ្មុំ៖ ទោះបីកម្ពុជាជួបវិបត្តិកូវីដ-១៩ ក៍គម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានារបស់រាជរដ្ឋាភិបាល និងរដ្ឋបាលខេត្ត នៅតែដំណើរការអភិវឌ្ឍន៍ទៅមុខជាលំដាប់ ពិសេសបញ្ហាប្រឈមពលរដ្ឋ ត្រូវបានដោះស្រាយជូនជាអទិភាព។ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ មាnប្រសាសន៍លើកឡើងបែបនេះ នាព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ ក្នុងឳកាសឯកឧត្តមបណ្ឌិត និងឯកឧត្តម ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្ត អញ្ជើញជាអធិបតីក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ អាណត្តិទី៣ នៅស្រុកអូររាំងឪ។
វេទិកាផ្សព្វផ្សាយនោះ ធ្វើឡើងក្នុងបរិវេណវត្តដំរិល ក្នុងឃុំដំរិល ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ សមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត ថ្នាក់ដឹកនាំសាលាខេត្ត ប្រធាន/អនុប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត អាជ្ញាធរមូលដ្ឋាន និងតំណាងបងប្អូនប្រជាពលរដ្ឋ។
ក្នុងអង្គវេទិកា សំណូមពរ និងបញ្ហាប្រឈមនានារបស់ពលរដ្ឋនៅតាមបណ្តាភូមិ-ឃុំ ក្នុងមូលដ្ឋានស្រុកអូររាំងឪ សរុបចំនួន១៦ករណី ត្រូវបានមន្ត្រីជំនាញពាក់ព័ន្ធឡើងបំភ្លឺឆ្លើយតបភ្លាមៗ និងដោះស្រាយជូនតាមលំដាប់លំដោយ៕
ដោយ៖ បូ សល់