សហព័ន្ធខ្មែរកីឡាហែលទឹក សហការជាមួយសាលានាយទាហានសកម្ម បានពិធីបើកវគ្គបង្រៀនហែលទឹក ដល់និស្សិតនាយទាហានសកម្មជំនាន់ទី២១ ចំនួន១១៩នាក់ក្រោមអធិបតីភាពលោក ប៊ុត សុភាព នាយកសាលានាយទាហានសកម្ម និងលោក ហែម គីរី អគ្គលេខាធិការ សហព័ន្ធខ្មែរកីឡាហែលទឹកតំណាងឲ្យលោក ស៊ុន ចាន់ថល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងប្រធានសហព័ន្ធខ្មែរកីឡាហែលទឹក ប្រព្រឹត្តទៅចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី៣១ ខែឆ្នូ ឆ្នាំ២០២០។
លោកបានបន្តថា គោលបំណងសំខាស់របស់សហព័ន្ធអនុញ្ញាតឲ្យទៅគ្រូឧទ្ទេស៣រូបដោយសារតែសាលានាយទាហានសកម្មត្មាតពងធ្លាប់ធ្វើការជាមួយសហព័ន្ធជាយូរមកហើយជាមួយលោកព្រឹទ្ធាចារ្យ ហែម ថន ចុះទៅបង្រៀនផ្ទាល់ ឥឡូវនេះរូបលោកផ្ទាល់សម្រាប់ឆ្នាំ ២០២០ក្នុងឳកាលពិធីបើកលោក ប៊ុត សុភាព នាយកសាលានាយទាហានសកម្មបានបញ្ជាក់ថា យើងនឹងអាចចុះកិច្ចព្រមព្រៀងជាមួយគ្នា (MOU)នាពេលអនាគតទៅមុខក្នុងការបើកវគ្គ និងបង្រៀនហែលទឹកដល់និស្សិតនាយទាហានសកម្ម។
លោកអគ្គបន្ថែមទៀតថា នេះជំហានថ្មីមួយទៀតដែលសហព័ន្ធកំពុងតែប្រឹងប្រែងចូលរួមនៅក្នុងវិស័យរបស់រដ្ឋជាពិសេសខាងយោធាដើម្បីជួយរួមចំណែកបណ្តុះបណ្តាលបច្ចេកទេស ជំនាញប្រើប្រាស់ចាំបាច់ដល់នាយទាហានហើយជាកិតិ្តយសរបស់សហព័ន្ធខ្មែរកីឡាហែលទឹក៕
ដោយ៖ បូ សល់