ឯកឧត្តម បណ្ឌិត ថោង ខុន អនុប្រធាន CAMSOC បានដឹកនាំ កិច្ចប្រជុំប្រចាំសប្តាហ៍ ស្តីពី ការរៀបចំ សិក្ខាសាលាថ្នាក់ជាតិ អប់រំសង្គម និងការបើកយុទ្ធនាការផ្សេងៗ របស់គណៈកម្មាធិការជាតិ រៀបចំការប្រកួតកីឡា ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) នឹងធ្វើឡើងនាថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០ ខាងមុខនេះ។
ឯកឧត្តម វ៉ាត់ ចំរើន មានប្រសាសន៍ បញ្ជាក់បន្ថែមទៀតថា កិច្ចប្រជុំនេះ គឺដើម្បីប្រើប្រាស់ នូវយន្ដការនានា ពាក់ព័ន្ធ នឹងយុទ្ធនាការផ្សេងៗ ដែលយើងត្រូវធ្វើអំឡុងពេល បើកយុទ្ធនាការទូទាំង ប្រទេសជាផ្លូវការ ក្នុងយុទ្ធនា ការអប់រំសង្គម ដែលមានពាក់ព័ន្ធ ទៅនឹងយុទ្ធនាការប្រជាជនម្នាក់ លេងកីឡា មួយមុខ យុទ្ធនា ការកម្ពុជាស្អាត និងបដិសណ្ឋារកិច្ចល្អ និងយុទ្ធនា ការការយល់ដឹងពី បរិស្ថានសង្គម ដូចជា បញ្ហាគ្រឿងញៀន និងគ្រោះថ្នាក់ចរាចរណ៍ ជាដើម៕
ដោយ៖ បូ សល់