ការដកដង្ហើម ត្រូវបានត្រួតពិនិត្យដោយសកម្មភាពអឆន្ទៈនៅក្នុងខ្លួន វាប្រព្រឹត្តទៅជាពីរដំណាក់កាល ការដកដង្ហើមចូល និងការដកដង្ហើមចេញ។
ការដកដង្ហើមចូល ដំណើរការនៃការស្រូបខ្យល់ចូលក្នុងសួត ហៅថា ការដកដង្ហើមចូល នៅពេលដែលយើងដកដង្ហើមចូល សន្ទះទ្រូងត្រូវបានទាញចុះក្រោម ដែលធ្វើអោយប្រអប់ទ្រូងរីកធំ។ នៅពេលដែលសួតរីកធំ វាបានស្រូបខ្យល់ចូល អុកស៊ីសែននៅក្នុងខ្យល់ដែលស្រូបចូលត្រូវបានជ្រាបចូលទៅក្នុងឈាមតាមរយៈសួត។
ការដកដង្ហើមចេញ ដំណាក់កាលនេះ មានដំណើរការផ្ទុយពីការដកដង្ហើមចូល ការដកដង្ហើមចេញគឺដំណើរការអកម្ម ហើយប្រព្រឹត្តទៅដោយសារភាពយឺតពីធម្មជាតិរបស់សួតដែលរុញខ្យល់ចេញក្រៅ។ ក្នុងពេលដកដង្ហើមចេញសាច់ដុំរបស់ឆ្អឹងជំនីសម្រាក ហើយធ្វើចលនាចុះក្រោម និងចូលក្នុង សន្ទះទ្រូងក៏សម្រាក ហើយរំកិលឡើងដោយមានការបង្កើនសម្ពាធនៅជុំវិញសួត ដែលមានខ្យល់ពេញនោះ ខ្យល់ត្រូវបានរុញច្រានចេញពីសួត។
កែសម្រួលដោយ៖ សុខឃីម