(Reuter)៖ចិនបានអនុម័តច្បាប់មួយនៅថ្ងៃសុក្រទី២២ ខែមករា ឆ្នាំ២០២១នេះ ដែលអនុញ្ញាតជាចំហឱ្យឆ្មាំយាមសមុទ្ររបស់មានសិទ្ធិបាញ់ពន្លិចនានាបរទេសដែលចូលដែនសមុទ្រខ្លួនដោយមិនមានការអនុញ្ញាត ។ វិធានការរបស់ចិននេះនឹងអាចជម្លោះដែនទឹកកាន់តែតានតឹងថែមទៀត ។
ចិនមានជម្លោះអធិបតេយ្យដែនទឹកជាមួយជប៉ុននៅសមុទ្រចិនខាងកើត និងជាមួយប្រទេសអាស៊ីអាគ្នេយ៍មួយចំនួនទៀតក្នុងបញ្ហាសមុទ្រចិនខាងត្បូង ។ ចិនបានបញ្ជូនឆ្មាំសមុទ្ររបស់ខ្លួនដើម្បីតាមដេញចាប់ទូកនេសាទពីប្រទេសនានាឱ្យចេញពីដែនទឹករបស់ខ្លួន ហើយពេលខ្លះជ្រុលដល់បាញ់ពន្លិចទូកនេសាទទាំងនោះទៀតផង ។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍ថា គណៈកម្មាធិការអចិន្ត្រៃយ៍សមាជប្រជាជនជាតិ ដែលជាអង្គភាពនីតិបញ្ញត្តិរបស់ចិនបានអនុម័តច្បាប់ការពារដែនសមុទ្រថ្មីនៅថ្ងៃសុក្រនេះ ។
យោងតាមសេចក្តីព្រាងច្បាប់របស់ច្បាប់សមុទ្រនេះដែលបានបោះផ្សាយកាលពីពេលមុននេះ ឆ្មាំសមុទ្រត្រូវបានផ្តល់ការអនុញ្ញាតឱ្យប្រើប្រាស់មធ្យោបានចំបាច់គ្រប់បែបយ៉ាងដើម្បីបញ្ឈប់និងបញ្ចៀសការគំរាមកំហែងនានាពីទូកនេសាទបរទេស ។
ច្បាប់នេះអនុញ្ញាតឱ្យឆ្មាំសមុទ្រអាចសំណង់នានាដែលប្រទេសដទៃសង់លើដែនទឹកសមុទ្រចិន និងអាចឆែកឆេរនាវាបរទេសក្នុងដែនទឹកដែលចិនអះអាងថាជារបស់ខ្លួន ។
លើសពីនេះទៅទៀត ច្បាប់ថ្មីនេះក៏ផ្តល់អំណាចឱ្យកងការពារសមុទ្រអាចបង្កើតំបន់ផ្តាច់មុខបណ្តោះអាសន្នតាមត្រូវការ ដើម្បីហាមឃាត់នាវានិងអ្នកនេសាទបរទេសមិនឱ្យចូលបាន ។
ឆ្លើយតបទៅនឹងក្តីកង្វល់ផ្សេងៗ អ្នកនាំពាក្យក្រសួងការបរទេសចិន អ្នកស្រី Hua Chunying បាននិយាយនៅថ្ងៃសុក្រនេះថា “ច្បាប់សមុទ្រថ្មីនេះគឺស្របតាមច្បាប់អន្តរជាតិទាំងស្រុង ។”
ដោយ៖ បូ សល់