ក្វាងចូវៈ ក្រុមហ៊ុនអចលនទ្រព្យអន្តរជាតិ Ever Grande បានប្រកាសនៅព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ ថា កីឡដ្ឋានបាល់ទាត់ធំជាងគេបំផុតនៅលើពិភពលោក ដែលមានទំហំវិនិយោគប្រមាណជា ១,៧ ពាន់លានដុល្លារ បានចាប់ផ្តើមដំណើរការសាងសង់ហើយ។
កីឡដ្ឋាននេះមានអាចផ្ទុកកន្លែងអង្គុយទស្សនា បានសរុបចំនួន ១០០,០០០កន្លែង ដែលនឹងក្លាយជាកីឡដ្ឋានបាល់ទាត់ ធំជាងគេបំផុតនៅលើពិភពលោក។ កីឡាដ្ឋានយក្សនេះ នឹងត្រូវបានរចនាឡើងជារូបរាងផ្កាឈូក ហើយគ្រោងនិងបញ្ចប់ការសាងសង់នៅចុងឆ្នាំ២០២២ ។
ប្រធានក្រុមហ៊ុនអចលនទ្រព្យអន្តរជាតិ EverGrande លោក Xia HaiJun បានមានប្រសាសន៍ថា ការងារសាងសង់បានចាប់ផ្តើមដំណើរការ កាលពីសប្តាហ៍មុន ដោយមានគោលដៅ ដើម្បីក្លាយជា “និមិត្តសញ្ញាថ្មីលំដាប់ពិភពលោក ដែលអាចប្រៀបធៀបបានទៅនឹងអគារSydney Opera House និង អគារBurj Khalifa នៅឌូបៃ។សមត្ថភាពនៃកីឡដ្ឋាននេះ នឹងបំបែកឯកទគ្គកម្មរបស់កីឡដ្ឋាន Camp Nou នៅទីក្រុង Barcelona ប្រទេសអេស្ប៉ាញ ដែលអាចផ្ទុកបានចំនួន៩៩,៣៥៤ កន្លែង៕
ដោយ៖ បូ សល់