ភ្នំពេញ៖ កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១នេះ អង្គភាពស៊ីម៉ាក់កម្ពុជា កំពុងសិក្សាកម្មវិធីស្រាវជ្រាវនិងអភិវឌ្ឍន៍បច្ចេកទេសសុនខហិតរកអ្នកផ្ទុកវីរុសកូវីដ-១៩ នៅសកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ក្រុមការងាររបស់ក្រសួងសុខាភិបាល (សកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល)និងអង្គភាពស៊ីម៉ាក់បានជួបពិភាក្សាគ្នាជាលើកទី១ ដើម្បីដំណើការការងារស្រាវជ្រាវនិងអភិវឌ្ឍន៍បច្ចេកទេសសុនខហិតរកអ្នកផ្ទុកវីរុសកូវីដ១៩។
ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជា អគ្គនាយកស៊ីម៉ាក់ សូមអរគុណក្រុមសាស្ត្រាចារ្យវិទ្យាសាស្ត្រសុខាភិបាល ដែលមានស្មារតីនិងឆន្ទះរួមគ្នាជាកំលាំងតែមួយក្នុងការដំណើរការស្រាវជ្រាវនិងអភិវឌ្ឍន៍សុនខហិតកូវីដ១៩នេះ ឱ្យបានឆាប់តាមតែអាចធ្វើទៅបាន។
ឯកឧត្តម ហេង រតនា សូមបញ្ជាក់ជាថ្មីថា ភារកិច្ចនេះត្រូវអភិវឌ្ឍន៍តាមស្តង់ដាសុវត្ថិភាពសុខភាពសាធារណ: និងដើម្បីចូលរួមក្នុងការបង្កើនប្រសិទ្ធភាពប្រយុទ្ធប្រឆាំងជម្ងឺកូវីដ១៩! ។ ការអភិវឌ្ឍបច្ចេកទេសសុនខហិតរកអ្នកផ្ទុកវីរុសកូវីដ១៩នេះ កំពុងដំណើរការជាមួយក្តីសង្ឃឹមនិងភាពជឿជាក់៕
ដោយ៖ បូ សល់