កាហ្វេអាចផ្តល់អត្ថប្រយោជន៍ជាច្រើន សម្រាប់ការរៀននិងការបំពេញការងារ ដោយវាធ្វើឲ្យស្មារតីភ្លឺស្វាងជាងធម្មតា តែបើអ្នកទទួលទានច្រើនហួសកំរិតអ្នកអាចជួបបញ្ហាទាំងនេះ៖
ជំងឺគេងមិនលក់៖ ជាតិកាហ្វេអ៊ីនអាចធ្វើឱ្យ ប្រព័ន្ធប្រសាទរបស់អ្នកស្វាងបានរហូតដល់ទៅ៦ម៉ោង ដូច្នេះប្រសិនបើអ្នកពិសារកាហ្វេមួយកែវនៅម៉ោង៦ល្ងាច ធ្វើវាទៅដាស់ខួរក្បាលរបស់អ្នកមិនឲ្យគេង។
រាគ៖ ជាតិអាស៊ីតរបស់កាហ្វេអាចបណ្តាលឲ្យអ្នករាគរូសបាន ជាពិសេសនៅពេលដែលអ្នកទទួលទានកាហ្វេដោយពោះទទេ ឬឯកត្តាមួយទៀត គឺបណ្តាលមកពីជាតិទឹកដោះគោដែលលាយជាមួយកាហ្វេ។
អត្ថបទ៖ មុីសុិន