កណ្ដាល៖ បុរសម្នាក់ពិសាកាហ្វេជាមួយមិត្តភ័ក្ត្រជជែកលេងជាងមួយម៉ោង មិនស្វាងងងុយគេងចេញពីតូបកាហ្វេ មកវិញទិញគោជល់ថែមមួយកំប៉ុងគាស់ហើយបានត្រូវរង្វាន់ម៉ូតូពីគោជល់ ស្រែកផ្អើលអ្នកលក់។
លោក ឈាន សំណាង អាយុ ២៦ឆ្នាំ រស់នៅភូមិកំពង់ថ្កុល ឃុំសំពៅលូន ស្រុកកោះធំ ខេត្តកណ្ដាល បានរៀបរាប់ពីពេលដែលគាត់ឈ្នះរង្វាន់ថា៖ កាលថ្ងៃនោះគាត់បានទៅ ពិសាកាហ្វេជាមួយមិត្តភ័ក្ត្រចាស់ៗដូចសព្វមួយដង តែលើកនេះដោយសារ មិនបានគេងឆ្អែតពីយប់ លោកពីសាកាហ្វេមួយកែវមិនបានធ្វើអោយលោកស្វាងងងុយគេងសោះ។ ក្រោយនិយាយលេងជាមួយមិត្តភ័ក្ត្រហើយ លោកបានចេញមកវិញ ហើយក៏បានទិញគោជល់មួយកំប៉ុងបន្ថែមទៀត។ ពេលនោះលោកគាស់មិនទាន់បានពិសាផង ស្រាប់តែលោកស្រែកហ៊ោថា៖ “ឈ្នះរង្វាន់ម៉ូតូៗ…..!” ផ្អើលអស់អ្នកលក់នៅមុខតូបកាហ្វេ!។
លោក សំណាង បន្ថែមថា៖ “នេះជាលើកទី១ហើយដែលខ្ញុំ បានឈ្នះរង្វាន់ ដែលពីមុនខ្ញុំមិនដែលបានគិតសោះ!”។ ក្រោយរីករាយអស់ចិត្តហើយលោកក៏បានទូរស័ព្ទ មកក្រុមហ៊ុនដើម្បីបញ្ជាក់។ ដោយសារមានបញ្ហាកូវីដ ក្រុមហ៊ុនមិនបានចុះមកជួបផ្ទាល់ តែក៏បានអោយលោកថតរូប ផ្ញើរចូលផេកផ្លូវការរបស់ គោជល់ (Red Bull Cambodia)។ ដើម្បីទុករៀបចំឯកសារបើករង្វាន់។
គួររំលឹកដែរថា ភេសជ្ជៈគោជល់នៅមានរង្វាន់ជាច្រើនទៀត ដែលមាននៅក្រោមក្រវិលកំប៉ុង សម្រាប់បងប្អូនដែលនិយមពិសាគោជល់ ដែលរង្វាន់ទាំងនោះអាចធ្វើអោយក្ដីស្រម៉ៃលោកអ្នកក្លាយជាការពិតភ្លាមៗ។ សូមកុំភ្លេចពិនិត្យមើលក្រោមក្រវិលកំប៉ុង ដើម្បីឈ្នះរង្វាន់។ ហើយថ្មីនេះក្រុមហ៊ុនគោជល់បានបង្កើតកម្មវិធីលេខសំណាង៨ខ្ទង់ សម្រាប់អតិថិជនផ្សងសំណាង។ លេខសំណាងទាំងអស់គឺមាននៅលើក្រវិលអរគុណ ដូចនេះអតិថិជនទាំងអស់រាល់ពេលដែលពិសាគាស់បានក្រវិលអរគុណសូមកុំបោះចោល សន្សំទុកដើម្បីផ្ទៀងលេខសំណាងដែលមាននៅក្រោមក្រវិល។ កម្មវីធីលេខសំណាងគោជល់នឹងប្រព្រឹត្តទៅនៅរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ៥:៤៥នាទីល្ងាច ចាប់ពីថ្ងៃទី២ ខែមេសា ឆ្នាំ២០២១នេះតទៅ នៅស្ថានីយ៍ទូរទស្សន៍ ភីអិនអិន។
សូមជ្រើសរើសគោជល់ពិសា នៅពេលដែលលោកអ្នកធ្វើការអស់កម្លាំង និងត្រូវការកម្លាំងបន្ថែម ដើម្បីបន្តការងារដ៏មមារញឹករបស់លោកអ្នក ព្រោះថាគោជល់មានបន្ថែមនូវវីតាមីនបេ៦ និងបេ១២ សម្រាប់ជួយពង្រឹងស្មារតី និងជួយបង្កើនថាមពលបានភ្លាមៗហើយបានទាំងរង្វាន់។