សៀមរាប៖ ស្រុកបន្ទាយស្រីមានរមណីយដ្ឋានជាច្រើនប្លែកភ្នែក អមដោយសម្រស់ធម្មជាតិដ៏ស្រស់ត្រកាល ចំណែកឯ សួនផ្កា« ឃុនរាម» វិញក៏មានទេសភាពមិនចាញ់ទីកន្លែងកម្សាន្តផ្សេងៗទៀតដែរ ដែលអ្នកទេសចរគ្រប់រូបមិនគួររំលង។
អមដោយសម្រស់បុប្ផារីកស្គុះស្គាយ តាមជើងភ្នំ លាយលំជាមួយខ្យល់ធម្មជាតិដ៏ស្រស់ត្រកាល ដែលមានផ្កាច្រើនប្រភេទ ច្រើនពណ៌ចំរុះបណ្តុះជាជួររៀបរយ បានរំលេចសម្រស់សួនផ្កា ឃុនរាម ក្នុងស្រុកបន្ទាយស្រី កាន់តែគួរឱ្យចង់គយគន់ និងមកលេងកម្សាន្ត។
លោក ឃឹម ហ្វីណង់ ក៏បានអរគុណដល់អ្នកវិនិយោគទាំងអស់ ដែលបានផ្តល់ភាពជឿជាក់ និងមានទំនុកចិត្តមកលើសក្តានុពលនៃវិស័យទេសចរណ៍របស់ស្រុកបន្ទាយស្រី ព្រមទាំងបានបន្ថែមភាពស្រស់ស្អាតនៅលើទឹកដីដ៏សែនមនោរម្យមួយនេះ។សម្រាប់ការចូលរួមពីវិស័យឯកជននឹងជំរុញល្បឿននៃការអភិវឌ្ឍឱ្យកាន់តែឆាប់រហ័ស តាមរយៈការបង្កើតការងារ និងមុខរបរថ្មី ដែលនឹងនាំឱ្យប្រាក់ចំណូល និងជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋនៅក្នុងស្រុក»។
សូមជម្រាប់ដែរថា សួនផ្កា« ឃុនរាម» គឺមានការរៀបចំបោះតង់ និងអាហាររដ្ឋានដែលមានរសជាតិឈ្ងុយឆ្ងាញ់ តំលៃសមរម្យ រសជាតិប្រចាំអ្នកភូមិឃុនរាមនេះតែម្តង ដើម្បីរង់ចាំបម្រើចិត្តបងប្អូនដែលមកលេងកម្សាន្ដនៅសួនផ្កាដ៏ស្រស់ត្រកាលនេះ៕
អត្ថបទ៖ ស្រេង ចំរើន