ក្នុងឱកាសដឹកនាំកិច្ចប្រជុំ ពិភាក្សាការងារស្តីពីការគ្រប់គ្រង និងការពិនិត្យសម្រួលដល់ដំណើររបស់ពលករខ្មែរត្រឡប់មកពីថៃ និងការធ្វើចត្តាឡីស័ក ចំពោះពលករទើបត្រឡប់មកពីប្រទេសថៃ នេះដែរ នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានជំរុញទៅសមត្ថកិច្ចតាមច្រកព្រំដែនកម្ពុជា និងថៃ ដែលជាប់នឹងខេត្តបាត់ដំបង និងមន្ត្រីសុខាភិបាល ក្នុងការសម្រួលឯកសារ ការពិនិត្យសុខភាព ការយកសំណាកឲ្យបានត្រឹមត្រូវ និងការធ្វើចត្តាឡីស័កដល់ពលករ តាមការណែនាំរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី និងក្រសួងសុខាភិបាល ។
ស្ថិតនាឪកាសនេះដែរ ឯកឧត្តម ងួន រតន: អភិបាលខេត្ត បានដឹកនាំក្រុមការងារពិនិត្យការត្រួតពិនិត្យមើលពលករចំណាកស្រុក ដែលទើបពីប្រទេសថៃ ក្នុងមណ្ឌលចត្តាឡីស័ក វិទ្យាល័យកំរៀង និងបន្តចុះពិនិត្យមើលស្ថានភាព នៅតាមច្រកទ្វារព្រំដែនអន្តរជាតិដូង ឋិតក្នុងឃុំបឹងរាំង និងច្រកទ្វារព្រំដន សួនស៊ុ ( អូរអន្លក់ ) ឋិតក្នុងឃុំតាសែន ស្រុកកំរៀង ខេត្តបាត់ដំបង ផងដែរ ៕
ដោយ៖ បូ សល់