ភ្នំពេញ ៖ ក្រសួងធនធានទឹកនិងឧតុនិយម នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០ បានចេញសេចក្តីជូនដំណឹង ស្តីពី ស្ថានភាពធាតុអាកាស (ចាប់ពីថ្ងៃទី ២៣ – ២៩ ខែធ្នូ ឆ្នាំ២០២០)ប្រទេសកម្ពុជា នឹងទទួលឥទ្ធិពលពីខ្យល់មូសុងឦសានមធ្យម នឹងចុះត្រជាក់ក្នុងកម្រិតសីតុណ្ហភាពអប្បបរមា ពី ២១-២៤ °C ។
បើតាមសេចក្តីជូនដំណឹង បានបញ្ជាក់ថា នៅថ្ងៃទី ២៣-២៤ ខែធ្នូ ភាគខាងជើងនៃប្រទេសកម្ពុជា ទទួលឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់ និង ភាគខាងត្បូងនៃប្រទេសកម្ពុជា ទទួលឥទ្ធិពលពីសម្ពាធទាបសកម្មក្រវាញលើកទី ២៣ ។ នៅថ្ងៃទី ២៥-២៩ ខែធ្នូ ប្រទេសកម្ពុជា នឹងទទួលឥទ្ធិពលពីខ្យល់មូសុងឦសានមធ្យម ។
ស្ថានភាពបែបនេះធ្វើឲ្យ៖
១៖ បណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល
. សីតុណ្ហភាពអប្បបរមា មានពី ២១-២៤ អង្សាសេ
. សីតុណ្ហភាពអតិបរមា មានពី ២៩ -៣២ អង្សាសេ
នៅថ្ងៃទី២៣-២៥ ខែធ្នូ នឹងអាចមានភ្លៀងធ្លាក់ក្នុងកម្រិតខ្សោយទៅបង្គួរ។ សីតុណ្ហភាពអប្បបរមា មានពី ១៩-២២ អង្សាសេ និងសីតុណ្ហភាពអតិបរមា មានពី ២៥-២៨ អង្សាសេ។
២៖ បណ្តាខេត្តជាប់ជួរភ្នំដងរែក និងខ្ពស់រាបឦសាន
. សីតុណ្ហភាពអប្បបរមា មានពី ១៩-២២ អង្សាសេ
. សីតុណ្ហភាពអតិបរមា មានពី ២៩ -៣២ អង្សាសេ
នៅថ្ងៃទី២៣-២៥ ខែធ្នូ អាចមានភ្លៀងធ្លាក់ពីខ្សោយទៅមធ្យម ។ សីតុណ្ហភាពអប្បបរមា មានពី១៧-២០ អង្សាសេ និងសីតុណ្ហភាពអតិបរមា មានពី ២៤-២៧អង្សាសេ។
៣៖ តំបន់មាត់សមុទ្រ
. សីតុណ្ហភាពអប្បបរមា មានពី ២២-២៥ អង្សាសេ
. សីតុណ្ហភាពអតិបរមា មានពី ២៨ -៣១ អង្សាសេ
ថ្ងៃទី២៣-២៤ ខែធ្នូ នឹងអាចមានភ្លៀងក្នុងកម្រិតពីខ្សោយ ទៅបង្គួរ និងនៅផ្ទៃសមុទ្រអាចនឹងមានខ្យល់បក់បោកខ្លាំង និងរលកសមុទ្រខ្ពស់ៗ។ សីតុណ្ហភាពអប្បបរមា មានពី២០-២៣ អង្សាសេ និងសីតុណ្ហភាពអតិបរមា មានពី ២៥-២៩ អង្សាសេ៕
ដោយ៖ បូ សល់