កាលពីព្រឹកថ្ងៃទី២៩ វិច្ឆិកា នេះ ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្ដីជូនដំណឹងមួយឲ្យផ្អាកដំណើរការសាលារៀនអន្តរទ្វីបអាមេរិកាំងសាខាចាក់អង្រែ។
យោងតាមសេចក្តីជូនដំណឹងលេខ៧២ អយក.សជណ របស់ក្រសួងអប់រំ យុវជន និងកីឡា សាលាមួយនេះត្រូវតែផ្អាកជាបណ្តោះអាសន្ន ចាប់ពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២០ រហូតដល់ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២០។
លិខិតបង្គាប់ឲ្យមានការបង្អាកនេះ បានធ្វើឡើងក្រោយពីមានព័ត៌មានថាកូនប្រុសរបស់ស្ត្រីមានផ្ទុកមេរោគCOVID-19 ជាសិស្សរៀននៅសាលានេះ។
ក្រសួងអប់រំ យុវជន និងកីឡាក៏បានអំពាវនាវឲ្យបុគ្គលិកអប់រំ មាតាបិតា អាណាព្យាបាល និងសិស្សានុសិស្សពាក់ព័ន្ធសាលាមួយនេះបន្តតាមដានសុខភាពផ្ទាល់ខ្លួន និងទាក់ទងទៅសេវាសុខាភិបាលក្នុងករណីមានការសង្ស័យ។
ទោះបីយ៉ាងនេះក្តី ការផ្អាកសាលាពុំប៉ះពាល់ដល់ការសិក្សារបស់សិស្សឡើយដោយសាលាអន្តរទ្វីបអាមេរិកាំងសាខាចាក់អង្រែនៅតែបន្តបង្រៀនតាមប្រព័ន្ធអេឡិចត្រូនិក។
ប្រភព៖ ក្រសួងអប់រំ យុវជន និង កីឡា
ដោយ៖ សម្បតិ្ត