ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១ ឯកឧត្តម កើតរិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានថ្លែងនៅក្នុងសន្នីសិទ្ធព័ត៌មានច្បាប់ថ្មីស្តីពី វិធានការទប់ស្កាត់ឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ។ ដោយក្នុងនោះការបំពានបទល្មើសចំនួន៥រួមមាន៖
១. ការគេចវេសពីកន្លែងធ្វើចត្តាឡីស័ក ឬ ពីទីកន្លែងធ្វើចត្តាឡីស័កក្នុងអំឡុងពេលធ្វើចត្តាឡីស័ក ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៦ខែ ទៅ៣ឆ្នាំ ហើយត្រូវពិន័យជាប្រាក់ ចាប់ពី ២០០០ ០០០ (ពីរលានរៀល )ទៅ ១០ ០០០ ០០០ (ដប់លានរៀល )។
២. គេចចេះពីការព្យាបាលឬគេចចេញពីទីកន្លែងព្យាបាល ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី១(មួយ)ឆ្នាំ ទៅ ៥(ប្រាំ)ឆ្នាំ និងពិន័យ ១០០០(ប្រាំលាន)រៀល ទៅ ២០.០០០.០០០(ម្ភៃលាន)រៀល។ ហើយក៏ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៥ឆ្នាំទៅ១០ឆ្នាំ កាលបើអំពើរខាងលើនេះបានបណ្តាលឲ្យមានការចម្លងជំងឺកូវិដ១៩ដល់អ្នកដ៏ទៃ ។
៣. បទចម្លងដោយចេតនានូវជំងឺកូវីដ-១៩ ដល់អ្នកដទៃ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារ ពី៥(ប្រាំ)ឆ្នាំ ទៅ ១០(ដប់)ឆ្នាំ។ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី១០(ដប់)ឆ្នាំ ទៅ ២០(ម្ភៃ)ឆ្នាំ កាលបើអំពើខាងលើនេះ ត្រូវបានធ្វើឡើងដោយមានការរៀបចំជាក្រុមឬអង្គការចាត់តាំង។
៤. បទមិនគោរពវិធានការរដ្ឋបាល ត្រូវទទួលពិន័យអន្តរការណ៍ពី១.០០០.០០០ (មួយលាន ៥.០០០.០០០ (ប្រាំលាន) រៀល។ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី៦(ប្រាំមួយ)ខែ ទៅ ៣(បី)ឆ្នាំ និងពិន័យជាប្រាក់ពី២.០០០.០០០(ពីរលាន ) រៀល ទៅ ១០.០០០.០០០(ដប់លាន)រៀល កាលបើអំពើខាងលើនេះបណ្តាលឱ្យមានការចម្លងជំងឺកូវីដ-១៩ ដល់អ្នកដទៃ។
៥.បទរារាំងដល់ការអនុវត្តវិធានការ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី៦(ប្រាំមួយ)ខែ ទៅ ៣(បី)ឆ្នាំ និងពិន័យជាប្រាក់ពី២.០០០.០០០(ពីរលាន)រៀល ទៅ ១០.០០០.០០០(ដប់លាន)រៀល។ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី២(ពីរ)ឆ្នាំ ទៅ ៥(ប្រាំ)ឆ្នាំ និងពិន័យជាប្រាក់ពី៥.០០០.០០០(ប្រាំលាន) រៀល ទៅ ២០.០០០.០០០(ម្ភៃលាន)រៀល កាលបើអំពើខាងលើនេះបណ្តាលឱ្យមានការចម្លងជំងឺកូដ ដល់អ្នកដទៃឬប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពសាធារណៈ។
អត្ថបទ៖ ស្រេង ចំរើន