ទីក្រុងឡុងដ៍ (CNN)៖កាលពីថ្ងៃព្រហស្បតិ៍ ទី ១៤ ខែមករា ឆ្នាំ ២០២១នេះ ស៊ីអិនអិន (CNN) បានចុះផ្សាយរបាយការណ៍ស្រាវជ្រាវមួយរបស់ Public Health England ដែលជាការសិក្សាស្រាវជ្រាវរបស់ក្រុមអ្នកវិទ្យាសាស្ត្រអង់គ្លេស ។ របាយការណ៍ស្រាវជ្រាវនោះបានឱ្យដឹងថា អ្នកដែលធ្លាប់កើតជំងឺកូវីដ-១៩ម្តងរួចហើយទំនងជាអាចមានការពារមិនឆ្លងជំងឺនេះម្តងទៀតក្នុងរយៈពេល ៥ខែបន្ទាប់ពីជាសះស្បើយ ។
ការសិក្សានេះបានឱ្យដឹងទៀតថា អ្នកដែលធ្លាប់កើតកូវីដហើយមានអត្រាឆ្លង៨៣% ទាបជាបអ្នកដែលមិនធ្លាប់
អ្នកស្រី Susan Hopkins ទីប្រឹក្សាវិជ្ជសាស្ត្រជាន់ខ្ពស់ និងជាអ្នកសហការដឹកនាំការស្រាវជ្រាវនេះ បានថ្លែងឱ្យដឹងតាមរយៈសេចក្តីថ្លែងការណ៍មួយថា “ឥឡូវនេះ យើងបានដឹងថា អ្នកដែលធ្លាប់កើតកូវីដម្តងហើយៗពួកគេមានអង់ទីគ័រប្រឆាំងមេរោគនេះ នោះពួកគេនឹងមានប្រព័ន្ទការពារមិនឱ្យពួកគេឆ្លងមេរោគនេះម្តងទៀត តែនេះមិនមែនសុទ្ធតែត្រូវទាំងស្រុងនោះទេ ហើយយើងមិនទាន់ដឹងឱ្យប្រាកដថា ការការពារនេះអាចមានរយៈពេលប៉ុន្មានឱ្យជាក់លាក់នោះទេ ។”
អ្នកស្រីបានបន្លែមទៀតថា “ទោះជាអ្នកដឹងថា អ្នកធ្លាប់កើតកូវីដរួចហើយៗអ្នកមានប្រព័ន្ទការពារមិនឱ្យឆ្លងម្តងទៀតមែន ប៉ុន្តែអ្នកនៅតែមានហានិភ័យដោយអ្នកផ្ទុកមេរោគនេះក្នុងខ្លួនហើយចម្លងទៅអ្នកដទៃបានដដែល ។”
អ្នកស្រី Susan Hopkins ក៏បានបញ្ជាក់ផងដែរថា អ្នកដែលធ្លាប់កើតកូវីតហើយក៏នៅតែត្រូវអនុវត្តការរក្សាគម្លាតពីគ្នាដើម្បីចៀសវាងការរីករាលដាលនៃមេរោគកូវីដ-១៩ ។
ដោយ៖ បូ សល់