ដោយសារភាពចាំបាច់ ដែលតម្រូវឱ្យបញ្ចប់ការសាងសង់ផ្លូវថ្មីនេះឱ្យបានមុនដំណាច់ឆ្នាំ២០២០ រដ្ឋបាលស្រុកបានសម្រេចរៀបចំពិធីបើកការដ្ឋានក្នុងទ្រង់ទ្រាយតូចមួយ ដោយមានអ្នកភូមិចូលរួមតិច និងប្រកាន់វិធានការសុវត្ថិភាពតាមរយៈការពាក់ម៉ាស និងរក្សាគម្លាត។ ច្រើនឆ្នាំមកហើយ ដែលអ្នកភូមិអូរប៉ោង ស្ថិតនៅដាច់ស្រយាលឆ្ងាយពីគេឯង ពិបាកទាំងការធ្វើដំណើរ ការដឹកជញ្ជូនកសិផល ការទទួលសេវារដ្ឋបាល សេវាសុខាភិបាល ក៏ដូចជាការបញ្ជូនកូនចៅទៅមកសាលារៀន ដោយត្រូវផ្ញើរខ្លួនទៅនឹងឃុំដទៃ និងប្រើប្រាស់ផ្លូវវាងដែលមានចម្ងាយឆ្ងាយ។
ដោយ៖ បូ សល់