ភ្នំពេញ៖ តារាចម្រៀងម្នាក់ទៀតហើយគឺ អ្នកនាង សួស ស្រីផល ហៅ សួស វីហ្សា បានបញ្ជាក់ថា អ្នកនាងមានវិជ្ជមានជំងឺកូវីដ-១៩ បន្ទាប់់ពីទទួលបានលទ្ធផលធ្វើតេស្តសំណាកជាលើកទី៣។
ក្នុងនោះពេលនោះតារាចម្រៀងមួយដួងនេះបានថ្លែងប្រាប់ព័ត៌មានក្នុងស្រុកមួយឱ្យដឹងថា នៅមុនបន្តិចថា អ្នកនាងបានរកឃើញវិជ្ជមានជំងឺកូវីដ-១៩ ក្នុងលទ្ធផលធ្វើតេស្តសំណាកជាលើកទី៣។ នាងបានបញ្ជាក់ថា កន្លងមកខ្លួនធ្លាប់បានទៅថតបទច្រៀងនៅក្នុងស្ទូឌីយោជាមួយតារាចម្រៀងរួមអាជីពដូចជា៖ លោក ណុប បាយ៉ារិទ្ធ និងតារាចម្រៀង អ្នកនាង សុគន្ធ នីសា កាលពីថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១ ធ្វើឱ្យនាងគិតថា នាងបានឆ្លងតាំងពីថ្ងៃនោះមក។
សូមបញ្ជាក់ថា តារាចម្រៀង អ្នកនាង សួស វីហ្សា បានទៅពិនិត្យសំណាកដើម្បីរកជំងឺកូវីដ-១៩ លើកទី១ នៅថ្ងៃទី០៩ ខែមីនា និងលើកទី២ នៅថ្ងៃទី១៧ ខែមីនា ដោយលទ្ធផលបង្ហាញថា សុទ្ធតែអវិជ្ជមាន ប៉ុន្តែលុះមកដល់ថ្ងៃនេះការធ្វើតេស្តជាលើកទី៣ ស្រាប់តែទទួលផលផ្លូវការរបស់ក្រសួងសុខាភិបាល បង្ហាញថា អ្នកនាង សួស វីហ្សា មានវិជ្ជមានជំងឺកូវីដ-១៩ តែម្ដង។
ដោយ៖ បូ សល់