ភ្នំពេញ៖ លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេសបានបញ្ជាក់ថា យុទ្ធនាការចាក់វ៉ាក់សាំងនៅពេលនេះ គឺសម្រាប់ក្រុមអទិភាព ហើយអ្នកដែលមិនមែនជាក្រុមអទិភាពសូមអោយមេត្តារង់ចាំសិន ហើយនៅពេលដែលវ៉ាក់សាំងមកដល់បន្តបន្ទាប់ ក្រសួងសុខាភិបាល នឹងប្រកាសចាក់ជាបន្តបន្ទាប់។
ប្រភព៖ ក្រសួងព័ត៌មាន