(អន្តរជាតិ)៖ យោងតាមតួលេខស្តីពីចំនួនអ្នកឆ្លង និងស្លាប់ដោយសារវីរុសកូវីដ១៩ ចេញពីគេហទំព័រអន្តរជាតិ Worldometer បានបង្ហាញថា គិតត្រឹមម៉ោង៨ព្រឹក ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២១នេះ ចំនួនឆ្លងជំងឺ កូវីដ១៩ នៅទូទាំងពិភពលោក បានកើនឡើងដល់១០២,៥៧៧,៥២០ករណី ហើយក្នុងនោះមនុស្សសរុប ២,២១៤,០៣២នាក់ស្លាប់ និងជាង ៧៤លាននាក់ បានជាសះស្បើយឡើងវិញ។
តួលេខខាងលើបានបញ្ជាក់ថា ត្រឹមតែរយៈពេល២៤ម៉ោង ដោយគិតពីព្រឹកម្សិលមិញ រហូតមកដល់ពេលនេះ ពិភពលោកទាំងមូលរកឃើញអ្នកឆ្លងថ្មីសរុប ៥៥៩,៤៣១ករណី និងមានមនុស្សជាង ១ម៉ឺន ៤ពាន់នាក់បានស្លាប់។
សូមបញ្ជាក់ផងដែររហូតមកដល់ពេលនេះ ក្នុងតួលេខសរុបខាងលើ សហរដ្ឋអាម៉េរិក នៅតែឈរនៅកំពូលតារាង ដែលមានចំនួនអ្នកឆ្លងច្រើនជាងគេ។
គិតត្រឹមព្រឹកនេះផងដែរ អាម៉េរិកមានអ្នកឆ្លងវីរុសកូវីដ-១៩ សរុប ២៦,៤៩៩,៣៧៧បានឆ្លង និងជាង៤៤ម៉ឺននាក់ស្លាប់។
ដោយឡែកព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២១នេះ សហរដ្ឋអាម៉េរិក បានរកឃើញករណីឆ្លងថ្មីសរុប ១៥៧,១៤០នាក់ និងអ្នកជំងឺជាង៣ពាន់នាក់ បានស្លាប់៕
ប្រភព៖ ក្រសួងព័ត៌មាន