(CNN)៖ នៅអាទិត្យទី២៤ ខែមករា ឆ្នាំ២០២១នេះ CNN បានចុះផ្សាយពីរឿងរ៉ាវមួយចំនួនដែលម្ចាស់អាជីវកម្មត្រូវបានអតិថិជនជួយមិនឱ្យបិទរបររកស៊ី ។
ការរាតត្បាតនៃជំងឺកូវីតបានប៉ះពាល់យ៉ាងខ្លាំងលើម្ចាស់អាជីវកម្មខ្នាតតូច ។ តែក្នុងករណីខ្លះ វាក៏បាននាំឱ្យមានការចេះជួយសង្រ្គោះគ្នាក្នុងគ្រាអាសន្នពីសំណាល់សហគមន៍និងអតិថិជនរបស់គេផងដែរ ។
អំពើល្អ និងការចេះជួយសង្គ្រោះនេះហើយដែលអាចជួយឱ្យអ្នកស្រី Renatta Frazier គេចផុតពីការបិទភោជនីយដ្ឋាន Great House BBQ របស់គាត់នៅរដ្ឋIllinois សហរដ្ឋអាមេរិក ។
អ្នកស្រីអាចបង់ថ្លៃជួលភោជនីយដ្ឋានដែលអ្នកជំពាក់ម្ចាស់អគារបានដោយសារមានការបរិច្ចាគតាមប្រព័ន្ធអ៊ីនធើណេត GoFuneMe ដែលចាប់ផ្តើមរៀបឡើងដោយមិត្តភក្តិម្នាក់ហើយក៏ជាអតិថិជនផងដែរ ឈ្មោះថា Dusty Rhodes ។ យុទ្ធនាការរៃអង្គាសប្រាក់ជួយសង្គ្រោះនេះទទួលបានប្រាក់ ៣០០០ ដុល្លារហើយ គិតពីថ្ងៃចាប់ផ្តើមនៅថ្ងៃទី ១០ ខែមករា រហូតមកដល់ថ្ងៃនេះ ។ បន្ថែមពីនេះទៀត អ្នកស្រី Renatta Frazier ក៏បានទទួលប្រាក់មួយចំនួនធំពីមនុស្សម្នាក់ដែលបានដឹងពីការតស៊ូរបស់អ្នកស្រីផងដែរ ។
អ្នកស្រី Dusty Rhodes ចូលចិត្តម្ហូបនៅភោជនីយដ្ឋានរបស់អ្នកស្រី Frazier ។ អ្នកបាននិយាយថា ភ្ញៀវដែលគាត់នាំទៅបរិភោគនៅទីនោះតែងតែពេញចិត្តម្ហូបនិងសេវាកម្មរបស់ភោជនីយដ្ឋានទាំងអស់។
អ្នកស្រី Renatta Frazierក៏ជាមនុស្សចិត្តល្អផងដែរ ។ អ្នកស្រី Renatta Frazierបានចែកអាហារថ្ងៃត្រង់ដល់ក្មេងៗនៅជិតខាងជាច្រើននាក់ផងដែរ ។
ដោយ៖ បូ សល់