មនុស្សគ្រប់រូប តែងតែមានកិច្ចការមិនចេះចប់ដែលត្រូវធ្វើប្រចាំថ្ងៃ តែអ្នកមិនគួរឲ្យកិច្ចការទាំងនោះគ្រប់គ្រោងអ្នកទេ អ្នកគួរជាអ្នកគ្រប់គ្រោងវាវិញ។
ការរៀបចំគម្រោងប្រចាំថ្ងៃ ថែមទាំងអាចឲ្យអ្នក
២. កាត់បន្ថយការភ្លេច៖ ជីវិតជាព្រិត្តិការណ៍ស្មុកស្មាញមួយ មានរឿងជាច្រើនកើតឡើង ហើយមានរឿងជាច្រើន ដែលមនុស្សម្នាក់ៗគិតជារៀងរាល់ថ្ងៃ ប្រសិនសបើអ្នកមិនកត់ត្រាកិច្ចការទាំងនោះទេ រឿងមួយចំនួននឹងត្រូវបានភ្លេច ព្រោះខួរក្បាលមានតួរនាទីបំភ្លេចរឿមួយចំនួនដោយស្វ័យប្រវត្តិ នៅពេលមានព័ត៌មានច្រើនចូលទៅផ្ទុក។
៣. ជាផ្លូវសម្រេចគោលដៅ៖ ការគិតរៀបចំគម្រោង ធ្វើឲ្យមនុស្សម្មាក់ៗ សួរខ្លួនឯថាតើ “ខ្ញុំគួរធ្វើអ្វីនៅថ្ងៃស្អែក?” “តើខ្ញុំធ្វើវាដើម្បីអ្វី” ដូចនេះវាជួយរំលឹកដល់គោដៅជីវិតរបស់អ្នកជារៀងរាល់ថ្ងៃ។
អ្នកសមិនអាចសម្រេចគោលដៅបានទេ ប្រសិនបើសកម្មភាពផ្ទុយ ឬមិនទាក់ទងជាមួយគោលដៅនោះ។
៤. ការគ្រប់គ្រោងពេលវេលា៖ មនុស្សជាច្រើននិយាយថាគ្មានពេល មិនអាចបញ្ចប់ទាន់ពេលបានទេ។
អ្នកអាចដោះស្រាយបញ្ហានេះស្ទើរតែ ៨០%នៅពេលដែលអ្នករាប់ចំវាទុកជាមុន ដោយអ្នកដឹងថាកិច្ចការនីមួយៗ ត្រូវការរយៈប្រហែលប៉ុន្មាន ដូចនេះអ្នកដឹងច្បាស់ថា ត្រូវចំណាយពេលវេលាប៉ុណ្នាដើម្បើសំរេចភារកិច្ចមួយ ហើយអ្នកនឹងមិនខ្ជះខ្ជាយពេលលើការងារឥតប្រយោជន៍ផងដែរ។
៥. បង្កើនផលិតភាព៖ សាកល្បងធ្វើអ្វីដែរបានរៀបរាបខាងលើ ក្នុងរយៈពេលសមស្របមួយ អ្នកនឹងឃើញថា ខ្លួនអាចសម្រេចកិច្ចការជាច្រើនក្នុងមួយថ្ងៃ ដោយអាចគ្រប់គ្រោងពេលវាលាល្អជាមុន និងចំនួនកិច្ចការច្បាស់លាស់ជាងមុន។
អ្នកគួរសរសេរនូវ គម្រោងប្រចាំថ្ងៃរបស់អ្នក ទៅលើក្រដាស់ វាដូចជាការបញ្ចេញការគិតរបស់អ្នកលើក្រដាស់មួយនេះ វានឹងធ្វើឲ្យអ្នកមានអារម្មណ៍ស្រាលខួរក្បាល ដោយមិនបាច់ទុករឿងទាំងនោះ នៅក្នុងខ្លួនធ្វើឲ្យអ្នកស្មុគស្មាញ ដែលមានរឿងជាច្រើននៅក្នុងខូរក្បាលរបស់អ្នក ធ្វើឲ្យអ្នកគិតមិនដាច់ស្រាច់។
អត្ថបទ៖ មុីសុិន