ភ្នំពេញ៖ សម្រែកស្រែកហ៊ោរ រំពងពេញភូមិ ធ្វើឱ្យប្រជាពលរដ្ឋដែលនៅរស់នៅភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោរាជធានីភ្នំពេញ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលដែលដឹងថាបុរសម្នាក់ដែលអ្នកភូមិផងរបងជាមួយឈ្នះរង្វាន់ម៉ូតូ Honda Dream ស៊េរីឆ្នាំ២០២០ មួយគ្រឿងពីក្រវិលកំប៉ុងភេសជ្ជៈប៉ូវកម្លាំងគោជល់។
លោក សឿង សាម៉ុន អាយុ៣៨ ឆ្នាំ មានមុខរបរជាអ្នកបើកឡានដឹកភ្ញៀវ ជាម្ចាស់ម៉ូតូ Honda Dream ស៊េរីឆ្នាំ២០២០ បានប្រាប់ឱ្យដឹងថា នៅថ្ងៃដែលលោកគាស់កំប៉ុងគោជល់ត្រូវរង្វាន់ម៉ូតូ គឺលោកបានយកឡានទៅលាងបន្ទាប់ពីដឹកភ្ញៀវរួចនៅម្ដុំផ្លូវ ជា សុផារ៉ា ហើយលោកបានដើរទៅទិញភេសជ្ជៈគោជល់៣កំប៉ុងពីកន្លែងលក់កាហ្វេមួយកន្លែងក្បែរនោះ យកមកផឹកជាមួយតៃកុងឡានដូចគ្នា បន្ទាប់ពីអ្នកលក់អាប់លុយឱ្យលោករួចមក លោកក៏បានយកភេសជ្ជៈគោជល់មួយកំប៉ុងពីក្នុងថង់មកគាស់ផឹក ស្រាប់តែគាស់ភ្លាម លោកបម្រុងបោះចោលក្រវិលកំប៉ុងនោះទៅហើយ តែដោយសារឃើញខៀវៗ វាខុសប្លែកពីរាល់ដងឃើញអក្សរក្រហមធំៗដាក់ថាអរគុណ ទើបខ្ញុំពិនិត្យមើលម្ដងទៀតឃើញរូបម៉ូតូ ហើយខ្ញុំក៏រត់ទៅរកមិត្តភ័ក្កជាតៃកុងឡានដូចគ្នាដែលកំពុងអង្គុយចាំគេលាងឡានឱ្យជួយពិនិត្យមើល ដល់ពេលពួកគេពិនិត្យទៅឃើញថាខ្ញុំត្រូវរង្វាន់មែន ហើយពួកគេឱ្យខ្ញុំទាក់ទងទៅកាន់ក្រុមហ៊ុនដើម្បីបញ្ជាក់ ដល់ពេលដែលខ្ញុំខលទៅខាងបុគ្គលិកក្រុមហ៊ុនក៏បានធ្វើការផ្ទៀងផ្ទាត់ ហើយប្រាប់មកខ្ញុំវិញថាបងត្រូវរង្វាន់ហើយ ឱ្យខ្ញុំត្រៀមខ្លួនដើម្បីទទួលរង្វាន់ គ្រាន់តែលឺបែបនេះភ្លាមខ្ញុំអរឡើងចង់ហោះ ស្ទុះទៅអោបមិត្តភ័ក្តតៃកុងឡានដូចគ្នា ស្រែកផង ហ៊ោងផង ពេញកន្លែងលាងឡាន ព្រោះមិនដែលគិតថាខ្លួនបានលាភធំយ៉ាងនេះទេ ហើយនេះជាលើកទីមួយហើយក្នុងជីវិតរបស់ខ្ញុំ។
គួររំលឹកដែរថា ភេសជ្ជៈគោជល់នៅមានរង្វាន់ជាច្រើនទៀត ដែលមាននៅក្រោមក្រវិលកំប៉ុង សម្រាប់បងប្អូនដែលនិយមពិសាគោជល់។ សូមកុំភ្លេចពិនិត្យមើលក្រោមក្រវិលកំប៉ុង ដើម្បីឈ្នះរង្វាន់។ សូមជ្រើសរើសគោជល់ពិសា នៅពេលដែលលោកអ្នកធ្វើការអស់កម្លាំង និងត្រូវការកម្លាំងបន្ថែម ដើម្បីបន្តការងារដ៏មមារញឹករបស់លោកអ្នក ព្រោះថាគោជល់មានបន្ថែមនូវវីតាមីនបេ៦ និងបេ១២ សម្រាប់ជួយពង្រឹងស្មារតី និងជួយបង្កើនថាមពលបានភ្លាមៗ។
អត្ថបទដោយ៖ ស្រេង ចំរើន