កូនខ្មែរម្នាក់ដែលមានសមត្ថភាពមិនធម្មតា បានបង្កើតកម្មវិធីក្នុងទូរសព្ទដៃមួយឈ្មោះថា Safe Zone ដែលជាកម្មវិធីមួយអាចឲ្យយើងរាយការណ៏ពីតំបន់គ្មានសមត្ថភាព និងគ្រប់គ្រងការធ្វើដំណើររបស់យើងដែលមានជាការឲ្យសញ្ញាតាមរយៈទូរសព្ទដៃ។
កុមារាខ្មែរសញ្ជាតិអាមេរិកាំងអាយុ១០ឆ្នាំម្នាក់ឈ្មោះ Thynavid David Chea ដែលថ្មីៗនេះ ត្រូវបានប្រកាសជាម្ចាស់ជ័យលាភីក្នុងកម្មវិធីប្រកួតប្រជែងសមត្ថភាព WhiteHat Jr នៅទីក្រុង Silicon Valley តាមបណ្តាញសង្គម Twitter កាលពីសប្តាហ៍មុននេះ។
ដេវីដ គឺជាសិស្សរៀនថ្នាក់ទី ៥ នៅសាលាបឋមសិក្សាមួយ នៅទីក្រុង Tomball រដ្ឋ Texas ដែលត្រូវជ្រើសរើសឲ្យចូលរួម ប្រកួតសមត្ថភាព អនឡាញ របស់ Whitehat Junior ដែលមាន បេកភាពចូលរួមច្រើនជាង ៧០០០ អ្នក មកពីបណ្តាប្រទេសទូទាំងពិភពលោក។
អត្ថបទដោយ៖ សកល