ការប្រើប្រាស់ខោទឹកនោមពិតជាផ្តល់សារប្រយោជន៍ច្រើនចំពោះអាណាព្យាបាលគ្រប់រូប ជាពិសេសគឺពេលវេលានៅក្នុងការមើលថែទារក ប៉ុន្តែវាក៏ផ្តល់គុណវិបត្តិផងដែរសម្រាប់កូនៗរបស់លោកអ្នក បើសិនជាលោកអ្នកមិនបានយល់ច្បាស់អំពីការថែទាំសុខភាព និងខ្វះអនាម័យ។
ជំងឺរលាកស្បែកគូទរបស់ទារកអាចកើតឡើងដោយសារខោទឹកនោមដោយភាគច្រើនតែងតែកើតឡើងញឹកញាប់ជាងគេទៅលើទារកទើបតែកើត ឬទារកអាយុក្រោម១ឆ្នាំ។ ខោទឹកនោមអាចបណ្តាលឱ្យស្បែកឡើងក្រហម ឬមានកន្ទួលតូចៗសង្កៀរស្បែក។ មិនតែប៉ុណ្ណោះកុមារធំក៏តែងតែជួបនូវបញ្ហារលាកដោយសារខោទឹកនោមដែរ ព្រោះកុមារធំចូលចិត្តគេងច្រើន ហើយមាតាបិតាដែលមើលថែមិនសូវជាចាប់អារម្មណ៍ទេ ព្រោះកុមារទាំងនោះមិនបានយំ ឬក៏ស្រែក។ ដូចនេះហើយកំណកទឹកនោមឬលាមកដែលនៅក្នុងខោទឹកនោមជះឥទ្ធិពលមិនល្អ បង្កទៅជាមេរោគផ្សេងៗបង្កឱ្យមានបញ្ហារលាកស្បែក ហើយជំងឺនេះគេហៅថា «ជំងឺរលាកស្បែកដោយសារខោទឹកនោម»។
ជាការពិតណាស់ជំងឺរលាកស្បែកដោយសារខោទឹកនោមនេះ អាចបណ្តាលមកពីមូលហេតុជាច្រើនដូចជា៖
ដោយ៖ ពេជ្ជរ៉ា