ភ្នំពេញ៖ ការប្រើប្រាស់អគ្គិសនីត្រូវបានផ្សព្វផ្សាយតាមការគ្រោងរបស់រាជរដ្ឋាភិបាលខណៈដែល ៩៨% នៃចំនួនភូមិសរុបក្នុងស្រុកល្វាឯម ខេត្តកណ្តាល មានប្រើប្រាស់អគ្គិសនី។ យោងតាមការចេញផ្សាយដោយគេហទំព័ររបស់ក្រសួងព័ត៍មានជាភាសាបារាំង នៅរសៀលថ្ងៃចន្ទ ទី១៤ ខែធ្នូ ឆ្នាំ២០២០។
ឯកឧត្តម បានពន្យល់ថា នៅសល់ ២% ឬ ២៣៧ ភូមិដែលមិនទាន់បានតភ្ជាប់ទៅបណ្តាញអគ្គិសនីមានទីតាំងស្ថិតនៅក្នុងតំបន់ពិបាកដែលរារាំងដំណើរការធ្វើអគ្គិសនីកម្ម។
ឯកឧត្តមបន្ថែមថា ក្រសួងកំពុងរៀបចំតំឡើងប្រព័ន្ធព្រះអាទិត្យ ដើម្បីធ្វើការទាញពន្លឺព្រះអាទិត្យប្រើប្រាស់តំបន់ទាំងនេះ។ ហើយប្រភពថាមពលសំខាន់នៅកម្ពុជាយើង គឺទំនប់វារីអគ្គិសនីស្ថានីយ៍ ថាមពលដើរដោយធ្យូងថ្ម ថាមពលពន្លឺព្រះអាទិត្យ និងអគ្គិសនីនាំចូលពីប្រទេសជិតខាង។ តែតម្រូវការអគ្គិសនីបានធ្លាក់ចុះមកនៅត្រឹមតែ ១៧០០ មេហ្គាវ៉ាត់នៅឆ្នាំនេះពីចំនួន ៣.៦០០ មេហ្កាវ៉ាត់កាលពីឆ្នាំមុនដោយសារតែការធ្លាក់ចុះនៃការប្រើប្រាស់អគ្គិសនីនៃឧស្សាហកម្មកាត់ដេរដែលមានប្រហែល៤០% នៃការប្រើប្រាស់ថាមពលសរុបរបស់ប្រទេស នៅពេលមានវិបត្តិនៃការីករាលដាលនៃមេរោគកូវីដ-១៩ ។
អត្ថបទ៖ ស្រេង ចំរើន