ក្នុងគោលបំណងលើកកម្ពស់សុខមាលភាព ឆ្លើយតបនឹងសំណូមពរ ក៏ដូចជាការ ការពារទប់ស្កាត់នូវហានិភ័យផ្សេងៗ ដែលអាចធ្វើឱ្យប៉ះពាល់ដល់សុខភាព និងអាយុជីវិតដ៏មានតម្លៃរបស់ប្រជាពលរដ្ឋខ្មែរ ស្ថានទូត បានសហការសម្ព័ន្ធសមាគមផ្លាស់ប្ដូរវប្បធម៌ និងសហប្រតិបត្តិការមនុស្សធម៌ ថេហ្គូខ្យងប៊ុក-កម្ពុជា DGIEA និងមន្ទីរពេទ្យ Daegu Fatima Hospital បានរៀបចំកម្មវិធីពិនិត្យសុខភាពទូទៅ ពិនិត្យបេះដូង ថតX-Ray ជូនមន្រ្តីរាជការ និងប្រជាពលរដ្ឋខ្មែរបានចំនួន ៥០នាក់ដោយឥតគិតថ្លៃ នៅមន្ទីរពេទ្យ Daegu Fatima Hospital។
ដោយ៖ បូ សល់