អ្នកទាំងអស់គ្នាដឹងហើយថា ការហាត់ប្រាណល្អខ្លាំងណាស់ចំពោះសុខភាព តែការតាំងចិត្តក្នុងការហាត់ប្រាណក៏ពិបាកខ្លាំងដែរ ចុះបើអ្នមិនហាត់ប្រាណសោះ តើនឹងមានអ្វីកើតឡើង?
បេះដូង៖ បេះដូងក៏ដូចជាសាច់ដុំធម្មតាដែរ វាត្រូវការលំហាត់ប្រាណដើម្បីឲ្យមានសុខភាពរឹងមាំ ប្រសិនបើអ្នកមិនធ្វើលំហាត់ប្រាណសោះ សាច់ដុំបេះដូងនឹងចុះខ្សោយ ការច្របាច់ឈាមរបស់បេះដូង ក៏មិនដំណើរការរលូនដែរ។
ខួរក្បាល៖ តើអ្នកដឹងទេថា ការហាត់ប្រាណជំនួយដល់ខួរក្បាល? វាពង្រឹងសមត្ថភាពខួរក្បាល មិនឲ្យចុះខ្សោយលឿន នៅពេលដែលអ្នកមានអាយុកាន់តែច្រើនទៅ ថែមទាំងជំនួយការចងចាំទៀតផង។
សុខភាពឆ្អឹង៖ អ្នកឆាប់មានអាការៈឈឺឆ្អឹងឆ្អែង ជាងមនុស្សដែលធ្វើលំហាត់ប្រាណជាប្រចាំ ព្រោះលំហាត់ប្រាណជួយរក្សាស្ថេរភាពឆ្អឹង និងសណ្លាក់ ក្នុងការបត់បែននិងធ្វើចលនា។
ជំងឺមហារីក៖ អត្រានៃមហារីក កើនឡើងខ្ពស់ចំពោះអ្នកមិនហាត់ប្រាណសោះ ជាពិសេសចំពោះស្រ្តីដែលអាចប្រឈម មហារីកស្បូន សុដន់ ពោះវៀនធំ និងមហារីកសួត។
អត្ថបទ៖ មុីសុិន