ក្រុមយុវនិស្សិតខេត្តបន្ទាយមានជ័យបានបើកកសិដ្ឋានចិញ្ចឹមចៀមមួយកន្លែងដែលមានទីតាំងស្ថិតនៅក្នុងភូមិអូត្រជាក់ចិត្ត ឃុំសំរ៉ុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដែលបច្ចុប្បន្ននេះកំពុងដំណើរការចិញ្ចឹមចៀម ពូជយកសាច់ ចំនួន ៦១៥មេពូជ មេបណ្ដើរកូន ១៥០ក្បាលនិងកូនតូច ចំនួន ២១៩ក្បាល ដែលទើបនឹងចាប់ផ្ដើមចិញ្ចឹមបានចំនួន ៦ ខែ ហើយជាលទ្ធផលទទួលបានសរុប ចៀម កើនឡើងរហូតទៅដល់ជាង ៩០០ ក្បាលហើយ។
កញ្ញា ព្រំ ផល្លី ក៏បានលើកឡើងផងដែរថានាពេលបច្ចុប្បន្ននេះ ក្រុមយុវនិស្សិតខេត្តបន្ទាយមានជ័យបាននឹងកំពុង បង្កាត់ពូជ ចៀមខ្មែរនិងបរទេស ហើយតម្លៃវិញគឺទៅតាមប្រភេទពូជនីមួយៗ ប៉ុន្តែតែបច្ចុប្បន្នគឺបង្កាត់ពូជ យកសាច់ និងយកកូនលក់តែប៉ុណ្ណោះ ហើយជំហ៊ាន បន្ទាប់ក្រុមយុវនិស្សិតនឹងចិញ្ចឹមពូជចៀមយករោមបន្ថែមទៀតផងដែរ។
ដោយឡែក លោក ឃឹម សន អ្នកជំនាញចិញ្ចឹមចៀមបានលើកឡើងអំពីវិធីសាស្រ្តក្នុងការចិញ្ចឹមថា ការចិញ្ចឹមចៀម របស់ពួកគាត់នាពេលបច្ចុប្បន្នគឺមានភាពងាយ ស្រួល គ្រាន់តែយើងការពាររកចំណីឲ្យបានគ្រប់គ្រាន់ ការពារជំងឺដោយការចាក់វ៉ាក់ សាំងឲ្យបានត្រឹមត្រូវ ទៀងទាត់ និងមានបាគ្រប់គ្រាន់នោះចៀមអាចបង្កាត់ពូជបានលឿន ព្រោះក្នុងមួយឆ្នាំចៀមអាចកូនពីរដង ក្នុងនោះពេលខ្លះមានកូនភ្លោះផងដែរ ដូច នេះធ្វើឲ្យការបង្កាត់ពូជមានការកើនឡើងលឿន។ ចំពោះទីតាំងចិញ្ចឹមចៀមគឺត្រូវធ្វើ ឲ្យផុតពីដីក្នុងរវង្វ់មួយម៉ែត្រទៅពីរម៉ែត្រសម្រាប់ឲ្យចៀមដេកព្រោះធ្វើដូចនេះដើម្បីបញ្ចៀសអំពីជម្ងឺផ្សេងៗ។ លោកបានបន្ថែមទៀតថាទន្ទឹមនឹងភាពងាយស្រួលក៏ជួបបញ្ហាប្រឈមមួយចំនួនផងដែរដូចជា
-ទី១ៈនៅពេលដែលកូនចៀមកើតភ្លាម យើងត្រូវមើលឲ្យបានដិតដល់ព្រោះមេខ្លះមិនឱ្យកូនបៅ ដូចនេះយើងត្រូវយកកូនចៀមទៅឱ្យបៅទឹកដោះផ្សេង
-ទី២ៈនៅរដូវប្រាំងគឺមានការខ្វះខាតស្មៅ សម្រាប់ផ្គត់ ផ្គង់ចៀមប្រចាំថ្ងៃ
-ទី៣ៈយើងត្រូវចាក់វ៉ាក់សាំង ឲ្យបានគ្រប់គ្រាន់ និងត្រឹមត្រូវទៅតាមលក្ខណៈបច្ចេកទេស។
ដោយ៖ បូ សល់