លក្ខណៈពិសេសដែលប្រហែលច្រើនអ្នករង់ចាំជាងគេរបស់ប្រព័ន្ធប្រតិបត្តិការ iOS13 គឺ កម្មវិធី «Find My» ដែលអាចដំណើរការបាន ទោះបីទូរស័ព្ទត្រូវបានដកស៊ីមកាតចេញ ផ្ដាច់ Wi-Fi (ឬគ្មានបណ្តាញសេវាទូរស័ព្ទក៏ដោយ)។
វាដំណើរការបានដោយ «ខ្ចី» ឧបករណ៍ អេបផល ផ្សេងៗដែលនៅជុំវិញទីតាំងទូរស័ព្ទ ដូចជា iPhone, iPad ឬ MacBook របស់អ្នកដើរថ្មើរជើងជិតនោះ អ្នកកំពុងអង្គុយញ៉ាំកាហ្វេ ឬ បុគ្គលិក ឬ អតិថិជនរបស់ហាបញ្ចាំជាដើម ក្រោយពីបានតភ្ជាប់នឹងឧបករណ៍ អេបផល ណាមួយ វាបានកំណត់ទីតាំងទូរស័ព្ទដែលបាត់ហើយបញ្ជូនព៏ត៌មានទីតាំងមកអ្នកវិញ។ ក្រៅពីប្រព័ន្ធ iOS 13 លើទីរស័ព្ទដៃ កុំព្យូទ័រ macOS 10.15 ថ្មីក៏មានមុខងារនេះផងដែរ។
Find My ដំណើរការលើប្រព័ន្ធប្រតិបត្តិការ iOS 13 យ៉ាងដូចម្ដេច?
Find My ជាមុខងារស្វែងរកទីតាំង ហើយផ្ញើសារជូនដំណឹងទៅទូរស័ព្ទ iPhone របស់អ្នក ប្រសិនបើវាបាត់ ឬត្រូវចោរលួច។ ទោះយ៉ាងណា នៅលើកំណែ iOS 13 អេបផល បានធ្វើឱ្យមុខងារនេះប្រសើរឡើងដល់កម្រិតថ្មីមួយ ដែលមានលក្ខណៈដូចរៀបរាប់ខាងក្រោម៖
នៅពេលអ្នកប្រើ ចុច ផ្ញើសំណើស្វែងរកទីតាំងទូរស័ព្ទដែលបាត់ ដោយប្រើ Find My នៅក្នុងប្រព័ន្ធប្រតិបត្តិការ iOS 13 លេខកូដកំណត់អត្តសញ្ញាណមួយនឹងត្រូវបានបង្កើតនៅលើឧបករណ៍ដែលបានបង្កើតសំណើ បន្ទាប់មក លេខកូដនេះនឹងត្រូវបានផ្ញើទៅប្រព័ន្ធម៉ាស៊ីនមេរបស់ អេបផល អ្នកអាចជឿជាក់ថា កូដនេះនឹងត្រូវបានផ្លាសប្តូរជាញឹកញាប់ ហើយត្រូវបានរក្សាសុវត្ថិភាពជានិច្ច។
បន្ទាប់ទៀតកូដកំណត់អត្តសញ្ញាណនេះនឹងត្រូវបញ្ជូនទៅឧបករណ៍នានាក្នុងតំបន់ណាមួយជាក់ស្ដែង។ ឧបករណ៍ណាមួយដែលទទួលបានកូដនេះក៏ចាប់ផ្ដើមស្វែងរកថាតើ មានឧបករណ៍ (ទូរស័ព្ទ ឬ កុំព្យូទ័រ) ណាត្រូវគ្នានឹងកូដកំណត់អត្តសញ្ញាណដែលទើបទទួលបាននោះទេ។ ទូរស័ព្ទដែលបាត់នឹងតភ្ជាប់ជាជាមួយឧបករណ៍កំពុងធ្វើការស្វែងរកតាមរយៈ ប៊្លូធូស (bluetooth) ប្រសិនបើមិនមានអ៊ីនធឺណិត។
ប្រសិនបើ រកឃើញឧបករណ៍ដែលត្រូវស្វែងរក ទិន្នន័យទីតាំង និងព័ត៌មានពាក់ព័ន្ធនឹងត្រូវបញ្ជូនទៅអ្នកបង្កើតសំណើ។ គួរឱ្យចាប់អារម្មណ៍ជាងនេះទៅទៀត មានតែឧបករណ៍ដែលផ្ញើសំណើស្វែងរកប៉ុណ្ណោះ ដែលអាចបើកមើលបានព័ត៌មានទីតាំង។
វិធីរកទូរស័ព្ទ iPhone ដែលបាត់
តម្រូវការ៖ ទូរស័ព្ទរបស់អ្នកត្រូវតែបើកឲ្យដំណើរការដំណើរការមុខងារ Find My iPhone ប្រសិនបើអ្នកមិនបើកទេ សូមមើលមុខងារនេះ ដោយធ្វើតាមការណែនាំដូចខាងក្រោម៖
បន្ទាប់មក បើកមុខងារ Wifi Assist ដើម្បីឱ្យទូរស័ព្ទអាចដំណើរការទិន្នន័យបណ្តាញ 4G ដោយស្វ័យប្រវត្តិ ប្រសិនបើ Wi-Fi ត្រូវបានផ្តាច់ដោយមិនបានរំពឹងទុក សូមធ្វើដូចខាងក្រោម៖
ចូលទៅកាន់ Settings > Cellular > Turn off Wi-Fi Assist ។
សូមកុំភ្លេចថា បើបើកមុខងារ Wi-Fi Assis អ្នកត្រូវដូរលុយ ឬ ទិញកញ្ចប់ទិន្នន័យរួចហើយ ព្រោះទូរស័ព្ទអាចប្រើទិន្នន័យបណ្តាញ (3G/4G) បានគ្រប់ពេលប្រសិនបើ Wi-Fi យឺត ឬដាច់។
ប៉ុណ្ណឹង អ្នកអាចធូរអារម្មណ៍ហើយ ។ ថ្ងៃមួយ អ្នកមិនដឹងថាទូរស័ព្ទជាទីស្រឡាញ់របស់អ្នកកំពុងគេងនៅទីណា ឬលោកចោរបានខ្ចីទៅណាហើយ អ្នកអាចធ្វើការស្វែងរកវាដោយងាយ ។ អ្នកត្រូវចូលទៅកាន់គេហទំព័រគ្រប់គ្រងឧបករណ៍ អេបផល (icloud.com) ចូលប្រើប្រាស់ (Login) ដោយប្រើគណនី iCloud បានភ្ជាប់ក្នុងទូរស័ព្ទ រួចចុះលើមុខងារ Find My នៅលើម៉ឺនុយ ។ សូមកុំភ្លេចថា ធ្វើការស្វែងរកបានភ្លាមៗ ក្រោយពីបានបាត់ទូរស័ព្ទ ប្រសិនបើអ្នកទុកយូរពេក អត្រាដែលរកឃើញកាន់តែតិចជាង។
អត្ថបទ៖ ម៉ីស៊ិន