ភ្នំពេញ៖ ដើម្បីជៀសវាងការឆ្លងជំងឺកូវីដ-១៩ ចូលក្នុងសាលារៀននិងរីករាលដាលក្នុងសហគមន៍ក្រសួង អប់រំ យុវជន និងកីឡា សូមណែនាំ លោក លោកស្រីប្រធានមន្ទីរ អប់រំ យុវជន និងកីឡារាជធានី ខេត្ត និងលោក លោកស្រី គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សាសាធារណៈទាំងអស់ ដូចខាងក្រោម៖
១. បញ្ចប់ឆ្នាំសិក្សា ២០១៩-២០២០ នៅថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០២០ សម្រាប់គ្រឹះស្ថានសិក្សាសាធារណៈ បន្ទាប់ពីបានវាយតំលៃជាបឋមរួចមក និងបើកបវេសនការឆ្នាំសិក្សា ២០២០- ២០២១ នៅថ្ងៃទី ១១ ខែមករា ឆ្នាំ ២០២១
២. បន្តការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិឆ្នាំសិក្សា ២០១៩-២០២០ នាថ្ងៃទី ៣០ វិច្ឆិកា ឆ្នាំ ២០២០ ដែលនឹងប្រព្រឹត្តទៅតាមគ្រឹះស្ថានមធ្យមសិក្សា រៀងរាងខ្លួន នឹងអនុវត្តតាមវិធានការសុវត្ថិភាពនឹងការណែនាំ របស់ក្រសួងសុខាភិបាល
៣. សិស្សថ្នាក់ទី ១២ នៅបន្តរៀនសូត្រដើម្បីត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡង៖ ២១ ធ្នូ ២០២០។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមលោក លោកស្រី ប្រធានមន្ទីរអប់រំយុវជននិងកីឡា រាជធានី ខេត្ត និងលោក លោកស្រី គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សាសាធារណៈទាំងអស់ ជ្រាបនូវអនុវត្តប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ។
ប្រភព: ក្រសួង អប់រំ យុវជន និងកីឡា
ដោយ៖ សម្បតិ្ត