កោះកុង៖ ឆ្នេរខ្សាច់ដ៏វែងអន្លាយ លាតសន្ធឹងក្រោមម្លប់ដើមដូងរាប់រយដើម ទីនេះត្រូវបានគេឲ្យឈ្មោះថាឆ្នេរនេសាទ។ ឆ្នេរនេសាទ មានទីតាំងស្ថិតនៅស្រុកស្រែអំបិល ខេត្តកោះកុង និងមានចម្ងាយ ២៥គីឡូម៉ែត្រ ពីផ្លូវបំបែកស្រុកស្រែអំបិល។ ក្នុងចំណោមឆ្នេរល្បីៗនៃខេត្តកោះកុង ឆ្នេរនេសាទកំពុងមានប្រជាប្រិយភាព និងទទួលបានការចាប់អារម្មណ៍ច្រើនពីក្រសែភ្នែកភ្ញៀវ
ទេសចរ។
ឆ្នេរខ្សាច់ដ៏វែងអន្លាយ លាតសន្ធឹងក្រោមម្លប់ដើមដូងរាប់រយដើម ទីនេះត្រូវបានគេឲ្យឈ្មោះថាឆ្នេរនេសាទ។ ឆ្នេរនេសាទ មានទីតាំងស្ថិតនៅស្រុកស្រែអំបិល ខេត្តកោះកុង និងមានចម្ងាយ ២៥គីឡូម៉ែត្រ ពីផ្លូវបំបែកស្រុកស្រែអំបិល។ ក្នុងចំណោមឆ្នេរល្បីៗនៃខេត្តកោះកុង ឆ្នេរនេសាទកំពុងមានប្រជាប្រិយភាព និងទទួលបានការចាប់អារម្មណ៍ច្រើនពីក្រសែភ្នែកភ្ញៀវទេសចរ។
ស្ថិតក្នុងសភាពធម្មជាតិស្ទើរតែទាំងស្រុង ទីនេះប្រមូលផ្ដុំនូវបរិយាកាសសមុទ្រដ៏ស្រស់ត្រកាល។ សន្ធឹកទឹករលកយ៉ាងគគ្រាំ គឺជាតន្រ្ដិដ៏ពីរោះប្រគំដោយធម្មជាតិ ជួយបំពេរអារម្មណ៍ភ្ញៀវទេសចរដែលទៅសម្រាកលំហែកាយ ទទួលបានអារម្មណ៍ស្រស់ថ្លា។ ចំណែកនៅចុងម្ខាងនៃឆ្នេរ រំលេចដោយដុំថ្មតូចធំក្រាលជាប់មាត់ច្រាំង។ ទិដ្ឋភាពនៅជ្រុងមួយនេះ ពិតជាមានសម្រស់ស្រស់ស្អាត មិនចាញ់ឆ្នេរខ្សាច់ប៉ុន្មានឡើយ។
“ឆ្នេរនេសាទ”ជារមណីយដ្ឋានទេសចរណ៍បែបធម្មជាតិ រមណីយដ្ឋាននេះមានទីតាំងស្ថិតនៅក្នុងភូមិនេសាទ ឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ដែលមានចំងាយប្រមាណជា ១៦៧គីឡូម៉ែត្រពីទីរួមខេត្តកោះកុង នៅទីនេះមានសក្តានុពលទេសចរណ៍សំខាន់ៗដូចជាឆ្នេរសមុទ្រធម្មជាតិ ។ នៅទីនេះ ភ្ញៀវទេសចរអាចសម្រាប់លំហែលកម្យាន្ត ស្រូបខ្យល់បរិសុទ្ធ ស្តាច់សំលេងទឹកសមុទ្រ។
ឆ្នេរនេសាទ មានទឹកសមុទ្រខៀវស្រងាត់ ឆ្នេរខ្សាច់សក្បុស ក្រោមម្លប់ដើមដូងត្រជាក់ ជាទីកន្លែងស្រូបយកខ្យល់ អាកាស និងមុជទឹកកម្សាន្តរីករាយ ដែលមានទីតាំងស្ថិត ក្នុងភូមិនេសាទ ឃុំជ្រោយស្វាយ ស្រុកស្រែអំបិល មានចម្ងាយប្រហែល ២៥ គីឡូម៉ែត្រ (គ្រួសក្រហម) ពីចំណុចផ្លូវបំបែកស្រែអំបិល ពីក្រុងខេមរភូមិន្ទ ប្រហែល ១៦៥ គីឡូម៉ែត្រ និងប្រហែល ១៧០គ.ម ពីរាជធានីភ្នំពេញ៕
អត្ថបទ៖ ស្រេង ចំរើន